ភ្នំពេញ៖ ពេជ្រ សោភា គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៤មកម៉្លេះ។
ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យទាំងអស់កន្លងមក ម្ចាស់បទ «Better Day» រូបនេះ ក៏មានចំណុចពិសេសជាច្រើនផ្សេងទៀតក្រៅពីសំនៀងដ៏ក្រអួនក្រអៅមានទឹកដម ដោយអ្នកនាងមានរូបឆោម ស្អាតមកធម្មជាតិស្រាប់តែម្តង ដោយសម្លៀកបំពាក់ម៉ូតអ្វី ក៏អាចស្លៀកស្អាតសមរម្យដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកថ្មីៗនេះ ពេជ្រ សោភា បានធ្វើការលជាមួយនឹងសម្លៀកពីរប្រភេទផ្សេងគ្នា ដោយមានទាំងសម័យបុរាណប្រពៃណី រួមទាំងឈុតបែបក្លាស់សុិកសម័យថ្មីផងដែរ ដោយសារតែរូបរាងអ្នកនាងតូចច្រឡឹង និងស្បែកខ្ចីញ៉េញដូច្នេះមើលទៅគឺស្អាតតាមមួយបែប មិនចាញ់គ្នាប៉ុន្មានទេ។
យ៉ាងណាមិញ អ្នកគាំទ្រ បាននាំគ្នាសរសើរតារាស្រីរូបនេះ ដែលអាចថែរក្សារាងរៅបានល្អដដែល ទោះបីជាវ័យក្បែរ៤០ហើយក៏ដោយក្តី៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]