ភ្នំពេញ៖ ជាការពិតណាស់ ដូចដែរពុកម៉ែបងប្អូនបានដឹងហើយថា  អ្នកនាង សារ៉ាយ សក្ខណា ដែលធ្លាប់ជាអតីតតារាសម្តែងប្រចាំប្រទេសកម្ពុជាមួយរូប ដោយបានសម្រេចចិត្ត ទៅរស់នៅ និងកសាងគ្រួសារនៅលើទឹកដីរបស់ប្រទេសមហាអំណាច សហរដ្ឋអាមេរិករួចមក អ្នកនាង ជារឿយៗតែងតែបង្ហោះរូបជាគ្រួសារជាហូរហែ។   

យ៉ាងណាមិញ នាពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្ដែងស្រីដ៏ល្បីឈ្មោះរូបនេះក៏បានលេចមុខ នៅក្នុងប្រទេសកំណើត ក្នុងប្រទេសកម្ពុជាធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះគេសង្គេតឃើញថាក្នុងការបង្ហោះតាមបណ្ដាញ​ សារ៉ាយ សក្ខណា បានមកលេងកម្ពុជាឃើញតែពីរអ្នកកូនស្រីប៉ុណ្ណោះ ថែមទាំងបានជួបជុំមិត្តសិល្បៈដោយក្តីនឹករលឹក យ៉ាងមានភាពសប្បាយរីករាយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យពិសេសនោះ គឺគ្រាន់តែមកដល់កម្ពុជាភ្លាមគេសង្គេតឃើញ សារ៉ាយ សក្ខណា មានទីផ្សារតែម្ដង ដោយតារាស្រីរូបនេះទទួលថតសម្អាងការព្រោងព្រាត ជាពិសេស សម្រស់របស់នាង នូវតែមើលទៅសាកសមជានារី ស្របពេលដែលបានតែងខ្លួនជា កូនក្រមុំខ្មែរ អមដោយការផាត់មុខយ៉ាងប្លែកភ្នែក ជាមួយស្នាមញញឹមស្រស់បំព្រង មើលទៅលេចធ្លោតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និង កូនស្រី
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា