ភ្នំពេញ៖ ពិតណាស់ មហាជនប្រាកដជាជ្រាបរួចមកហើយ រឿងរ៉ាវបំណុលវណ្ឌរបស់តារាកំប្លែងសំបូរថ្វីមាត់ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលថ្មីៗកន្លងមកនេះ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសាធារណជន ស្រង៉ាកចិត្តនិង អាណិតគ្រប់គ្នារឿងបំណុលដោះមិនចេញ រហូតប្រកាសសុំលុយមហាជនមកដោះបំណុល តែចុងក្រោយ បែរជាវេរប្រាក់ជូនម្ចាស់ដើមវិញ ដោយអ្នកនាង លក់អ្វីៗដែលខ្លួន រួចចាប់ផ្តើមរកស៊ីឡើងវិញ។

ដោយឡែក ក្រោយពីស្ងប់ស្ងាត់រឿងបំណុលនេះ ស្រាប់តែ អ្នកនាង ខ្ញុង ហាក់មានភាពស្រស់បស់ច្រើនជាងមុន ដោយរូបនាងមិនអនុញាតិខ្លួនបាក់ទឹកចិត្តនោះទេ ថែមទាំងប្រកបមុខរបរលក់ដូរប្រហុកផ្អកយ៉ាងស្វិតស្វាញ ហើយក៏អរគុណដល់បងប្អូនដែលតែងតែជួយកម្លាំងចិត្តរូបនាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ថ្មីៗនេះ ខ្ញុង ក៏ទទួលបានការអាណិតស្រលាញ់ជាច្រើន ដោយមានម្ចាស់ការហៅកាត់សក់ជាបន្តបន្ទាប់ធ្វើឲ្យនាងកាន់តែធូស្បើយ ថែមទាំងបង្កើមចំណូលបានច្រើនជាងមុនមួយកម្រិតទៀត។ ជាក់ស្ដែង នៅមុននេះបន្តិច ខ្ញុង ក៏បានបង្ហាញពីទិដ្ឋភាពថ្ងៃចេញកាត់សក់ដំបូង បន្ទាប់ពីមានរឿងរ៉ាវល្បីពេញបណ្ដាញសង្គម ឃើញថាពិតជាស្រស់ស្រាយច្រើនមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្ញុង
ខ្ញុង ក្នុងពិធីការ
ខ្ញុង ក្នុងពិធីការ និងស្វាមី
ខ្ញុង ក្នុងពិធីការ
ទិដ្ឋភាព ក្នុងពិធីការ
ខ្ញុង ក្នុងពិធីការនិងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង