រាជធានីភ្នំពេញ ៖ ពិតណាស់​ តារាចម្រៀងវ័យក្មេងមុខមាត់ ដូចកូនកាត់កូរ៉េ លោក Step ក្រោយប្រឡូកក្នុងវិស័យចម្រៀងច្រើនឆ្នាំមែនពិត តែរូបលោក បច្ចុប្បន្ននៅតែ មានប្រជាប្រិយភាព ដោយរូបលោក ជាធម្មតា ធ្លាប់បានបញ្ចេញសមត្ថភាព ក្បាច់រាំប្លែកៗ ដែលទទួលបានការគាំទ្រខ្លាំង។

ទន្ទឹមនឹងនេះ ក្រៅពីចេះច្រៀង ចេះរាំបានយ៉ាងស្អាតហើយនោះ រូបលោក ក៏ត្រូវគេដឹងថា ជាអ្នកសរសេរចម្រៀងឲ្យ តារាចម្រៀងផងដែរ រីឯ ការរៀនសូត្រវិញ រូបលោកក៏បញ្ចប់ថ្នាក់អនុបណ្ឌិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជា ឆ្ងល់ហើយថា តើមុខមាត់អ្នកម៉ាក់ លោកប៉ា បងប្អូន​ តារាប្រុសរូបនេះ​ ស្រដៀងនឹងរូបលោកដែរទេ បើមុខមាត់តារាប្រុសរូបនេះ ស្ទើរតែមើលច្រលំនឹងតួកូរ៉េទៅហើយ បូករួមនឹងការតុបតែងខ្លួន បែបOppaថែមទៀតនោះ រូបលោក ត្រូវមហាជនខ្មែរភាគច្រើនមិនដឹងថា ជាកូនខ្មែរឡើយ។

ក្រោយពេលបញ្ចេញរូបភាពគ្រួសារ មួយសន្លឹករួចមក បណ្តាអ្នកគាំទ្រមិនចេះតិច នាំគ្នាផ្ទុះការចាប់អារម្មណ៍ ព្រោះដឹងថា មុខមាត់រូបលោក កាត់ទៅអ្នកម៉ាក់ច្រើន រីឯបងប្អូនវិញ មើលទៅដូចប្រើពុម្ពតែមួយ ស្រដៀងគ្នាខ្លាំងណាស់ ខុសតែបន្តិចៗតែប៉ុណ្ណោះ ឃើញបែបនេះហើយ អស់ចម្ងល់ហើយ ថាតើ មុខមាត់តារាប្រុសStep កាត់ទៅខាងណា ហើយប៉ាម៉ាក់ស្អាតដល់កម្រិតណានោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក Step
  លោក Step
  លោក Step
  លោក Step
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP