រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនស្គាល់រួចហើយ តារាចម្រៀង មាស សុខសោភា ប្រឡូកក្នុងវិស័យចម្រៀងរាប់ឆ្នាំ តែរក្សាបាន ប្រជាប្រិយខ្លាំងក្លាមិនដែលធ្លាក់ចុះ លើសពីនេះទៅទៀត តារាចម្រៀងស្រីរូបនេះ កាន់តែទាក់ទាញ ការចាប់អារម្មណ៍ពីមហាជន ជាពិសេសគឺរូបសម្បត្តិនេះផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ អាយុកាន់តែជ្រេមេនពិត តែរូបនាង ត្រូវបណ្តាអ្នកគាំទ្រ សរសើរគ្រប់គ្នា សម្រស់នៅតែស្រស់ស្អាត ជាងនេះទៅទៀត អាយុកាន់តែកើន​ រូបរាងកាន់តែស្អាត ទាក់ទាញកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ តារាចម្រៀងជើងចាស់រូបនេះ មានដំណើរកម្សាន្តជាមួយនឹងក្រុមការងារ ទៅកាន់ខេត្តសៀមរាប ដោយក្នុងនោះ គេឃើញមានវត្តមានរបស់ លោកជំទាវ យឹម ឆៃលីន ភរិយាឯកឧត្តម ហ៊ុន ម៉ានី ព្រមជាមួយនឹង តារាប្រុសស្រីល្បីៗក្នុងប្រទេស ផងដែរ។

យ៉ាងណាមិញ បើក្រឡេកទៅមើល ការតុបតែងរៀបចំខ្លួនវិញ តារាចម្រៀងរូបនេះ ធ្វើខ្លួនសែនសាមញ្ញ អាវសដៃវែង កជ្រុង ខោស ធម្មតាខ្លាំង តែកុំមើលមួយឈុតនេះ តារាចម្រៀង មាស សុខសោភា ទាក់ទាញក្រសែភ្នែកហ្វេនៗមិនតិចនាក់ទេ ជះភាពទាក់ទាញតាំងពីក្បាល ដល់ចុងជើង បង្អួតរាងតូចច្រឡឹង មើលជ្រុងណាក៏ស្អាតដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង មាស សុខសោភា និងលោកជំទាវ យឹម ឆៃលីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា