ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះក្នុងប្រទេសកម្ពុជា កញ្ញា សុខ ពិសី ជាតារាចម្រៀង​ជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់បេះដូងយុវវ័យមិនថាក្នុងពេលបច្ចុប្បន្នឬ អតីតកាលនោះទេ មហាជនតែងតែចាត់ទុកតារាស្រីរូបនេះជានិមិត្តរូបម្នាក់ផងដែរ។  

ជាការពិតណាស់ ទោះបីជាតារាស្រីរូបនេះបានប្រឡូកសិល្បៈអស់រយៈពេលច្រើនឆ្នាំក៏ពិតមែនក្តី ប៉ុន្តែចំពោះសម្រស់របស់កញ្ញា តាំងពីប្រឡូកសិល្បៈដំបូងរហូតដល់បច្ចុប្បន្ននេះ គឺហាក់បីដូចជាមិនមានការប្រែប្រួលអ្វីធំដុំណាស់ណាឡើយ ហាក់បីដូចជានៅតែសាច់ចាំមិនចេះចាស់បន្តិចទាល់តែសោះ ពោលគឺមើលទៅនៅតែក្មេងជាងវ័យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្នុងពេលសព្វថ្ងៃនេះ សុខ ពិសី គឺមានវ័យក្រាស់ក្រែលទៅហើយ ប៉ុន្តែក្រឡេកមើល សម្រស់និង រូបរាងវិញ គឺពិតអាចវ៉ាដាច់ក្មេងៗត្រឹមអាយុ២០ឆ្នាំអីហើយ ដោយយើងសង្កេតទៅលើសាច់ស ភ្លឺម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញនោះទេ ចំណែកសាច់មុខវិញក៏តឹងតែងណែន គួបផ្សំនឹង រូបរាងតូចច្រឡឺង គួរឲ្យក្នាញ់ ដែលមើលទៅគឺពិតល្អគ្មានទាស់ត្រង់ណានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី