កម្សាន្ត៖ ជារឿយៗ ដូចពុកម៉ែបងប្អូនជាច្រើនបានដឹងមកហើយ តារាសម្តែងស្រី តារចម្រៀង និងជាពិធីការីនី ដ៏មានប្រជាប្រិយ នៅក្នុងមជ្ឈមដ្ឋានសង្គមក្នុងប្រទេសកម្ពុជា តែងតែទទួលបានការស្គាល់ និងជ្រាបយ៉ាងច្បាស់ ថា ជាអ្នកម្តាយរូបសម័យថ្មីប៉ុន្មានដួងនេះ ចូលចិត្តប្រើប្រាស់របស់ប៊្រេនៗពេញនិយមទាន់សម័យ ជាមួយស្ទាយ៍ប្លែករបស់ពួកគេ មិនដែលជាន់គ្នាម្តងណាឡើយ។
យ៉ាងណាមិញ ចំពោះរឿងថែរក្សាសម្រស់របស់តារាស្រីទាំងនោះទៀតសោត ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗ ដែលជាអ្នកនិយមគាំទ្រលើអាយដលរបស់ខ្លួនដែរ ដោយគេបានសង្កេតឃើញថា តារាស្រីទាំងនេះនៅតែរក្សាសម្រស់របស់ខ្លួនបានយ៉ាងស្រស់ស្អាត ជាពិសេសគឺរាងដ៏ស្លីម ក្រោយពេលមានកូនរួច ក្នុងនោះមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង គង់ចាន់ ស្រីមុំ ពេជ្រ សូលីកា និង អ្នកនាង អែន ជី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដោយយោងទៅតាមការបង្ហោះរូបភាពជារឿយៗ លើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារានីមួយៗដែលបានរៀបរាប់ខាងលើ បានបញ្ជាក់ឲ្យឃើញថា ជាមួយស្ទាយ៍ តុបតែងខ្លួន បែបស៊ិចស៊ីបញ្ចេញសាច់ និងដងខ្លួនដ៏គួរឲ្យទាក់ទាញ គឺពិតជាមើលទៅ នៅតែជាស្ទាយ៍ ដែលសាកសមខ្លាំងជាមួយ តារាស្រីទាំងប៉ុន្មានដួងនេះដដែល ទោះបីជាមានកូន១រួចក៏ហើយក្តី៕
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/dc/dcbed0246d1ce84d87952d7c70e60b7b3fdadc22.jpg)
![](https://s9.kh1.co/23/23b1ab4d2a0996901ca5fe5aae35958789fa1131.jpg)
![](https://s9.kh1.co/f4/f4a38c4f5282e740de0d9afb0662bf4b9d7935ea.jpg)
![](https://s9.kh1.co/67/67d702d65d44da55c0c411e42e27d60cb49c9e08.jpg)
![](https://s9.kh1.co/b0/b08ae7a7fc68a72b4023204f6f380e82d96d3b14.jpg)
![](https://s9.kh1.co/4e/4e37007347805cb152e4b78fba3c7e8ee694db92.jpg)
![](https://s9.kh1.co/7c/7c1b93efb6aa0282f977d90e839df1979a2708b3.jpg)
![](https://s9.kh1.co/d1/d1e514e225db73efb5cf4a0494e1c8103418e655.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]