ភ្នំពេញ៖ កំពូលតារា Cam-pop Galaxy Navatra តន់ ចន្ទសីម៉ា កាលពីយប់មិញនេះបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះអាចនិយាយបានថា នាងគឺជាតារាចម្រៀងទី១នៅក្នុងប្រទេសកម្ពុជា ដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។

សំណេរដែលតន់ ចន្ទសីម៉ា បានផុសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាងទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនទាំង៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra

តន់ ចន្ទសីម៉ា

ថវិកា១០០លានរៀល ដែលម្ចាស់បទ «Are you ok» បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបុរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជាមួយនិងភាពជោគជ័យនេះផងដែរ កំពូលតារា Cam-pop Galaxy Navatra តន់ ចន្ទសីម៉ា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជាខ្លាំង ដែលតែងតែគាំទ្ររូបនាង ទើបធ្វើឲ្យនាងមានឱកាសទទួលបានការងារពីក្រុមហ៊ុនធំបែបនេះ៕

តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា