រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ១៥ សីហា កន្លងទៅនេះ តារាសម្តែងសក់សំពោង លោក វី ជីវ័ន្ត ធ្វើឲ្យមហាជន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោក ទម្លាយមុខមាត់គូស្នេហ៍ ក្នុងរោងភ្ជាប់ពាក្យធំដុំ តែមិនឃើញវត្តមានអ្នកសិល្បៈចូលរួមនោះឡើយ ក្រោយស្គាល់ជាមួយគូដណ្តឹងអស់រយៈពេល ៨ខែ។
ជាមួយគ្នានេះ បើទោះមិនទាន់បានរៀបការមែនពិត តែតារាប្រុសរូបនេះ កំពុងមានដំណឹងល្អ ដោយភរិយាកំពុងពពោះកូនដំបូង ៣ខែហើយ ដែលធ្វើឲ្យគ្រួសាររូបលោក និងខ្លួន សប្បាយចិត្តជាខ្លាំង រហូតដល់ថ្នាក់ ហ៊ានច្រានចោលឱកាសសម្តែងក្រៅប្រទេស ដោយរូបលោកបង្ហើបថា ចង់ផ្តល់ភាពកក់ក្តៅឲ្យភរិយា រឿងលុយកាក់ចាំគិតតាមក្រោយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត រូបលោកបន្តថា ខ្លួនមានបំណងចង់បានកូនយូរហើយ រីឯកូនដំបូងនេះ ជាស្រីឫប្រុស ខ្លួនស្រឡាញ់ដូចគ្នា ដោយសារតែ រូបលោកចង់រៀបពិធីមង្គលការ ស្របពេលបង្កក់កូន ឲ្យហ៊ឹកហ៊ាក់ផ្អើលអ្នកសិល្បៈម្តង ព្រោះកន្លងមក រូបលោកមិនដែលធ្លាប់រៀបពិធីពិសេសណាមួយ សម្រាប់ខ្លួនឯងឡើយ។
គួរបញ្ជាក់ថា រូបលោកត្រូវគេស្គាល់ថា មានក្រុមតន្ត្រីផ្ទាល់ខ្លួន ដែលអាចរកបានចំណូលគួរសម មិនតែប៉ុណ្ណោះ រូបលោកក៏ជា សាស្ត្រាចារ្យដូរ្យតន្ត្រីនៅ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយការងារនេះ រូបលោកប្រឡូកអស់ ១១ឆ្នាំហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







ប្រភព ៖ PNN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]