តារាកម្សាន្ត៖ ចាប់ប្រឡូកអាជីពជាតារាសម្តែងស្រីដ៏ល្បី និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្ត ព្រមទាំងហ្វេនៗជាច្រើន កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី សម្បុរស្រអែម បែបខ្មែរអង្គរ សម្តែងសមគ្រប់ទម្រង់ អ្នកនាង ឌុច លីដា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាស្រីរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយនឹងស្ទាយ៍ម៉ូតសក់សក់ ទើបកាត់ថ្មី រហូតធ្វើអ្នកគាំទ្រសរសើរព្រាតពេញហ្វេសប៊ុកតែម្តង។
ជាក់ស្តែងនៅក្នុងរូបថត៣សន្លឹកនោះ តួឯកស្រីក្នុងរឿង «កូនពស់កេងកង» អ្នកនាង ឌុចលីដា បានបង្ហាញម៉ូតសក់សេះ ស្ទាយ៍និយមថ្មី អមដោយរោមភ្នែកវែង និងក្រែមក្រហមឌិត ដែលជួយបង្កើនសម្រស់តារាស្រីរូបនេះ ឲ្យកាន់តែស្រស់ស្អាតខ្លាំងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយទទួលបានចំណងដៃកូនប្រុសមួយដ៏ស្រស់ស្អាត តារាស្រីរូបនេះ ក៏កំពុងទទួលបានការងារថ្មី ចូលមកជាហូរហែ ដែលធ្វើឲ្យតារាស្រីរូបនេះ រឹតតែមានប្រជាប្រិយភាពថែមឡើងទៀត៕
ចង់ឃើញថាតើ ស្ទាយ៍សក់សេះរបស់អ្នកនាង ឌុច លីដា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]