ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានស្ដាប់ បទចម្រៀងពីសម័យដើម ប្រាកដជាបានជ្រាបយ៉ាងច្បាស់ ពីតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា ទៀង មុំសុធាវី ជាក់ជាមិនខាន។
យ៉ាងណាមិញ គេដឹងផងដែរថាអ្នកនាង ទៀង មុំសុធាវី ជាតារាស្រីមួយរូបដែលមិនសូវឃើញស្លៀកពាក់ស៊ិចស៊ី ទោះបីស្លៀកសម្លៀកបំពាក់ស៊ីវិល័យទាន់សម័យយ៉ាងណាក្ដី។ មិនតែប៉ុណ្ណោះ រាល់ការតែងខ្លួនរបស់នាងតែងតែមានភាពលេចធ្លោ សមរម្យ និងថ្លៃថ្នូរតែម្ដង។ ម្យ៉ាងវិញទៀត ដោយសារនាងជាតារាសម្រៀងស្រី ដែលនិយមច្រៀងនូវបទចម្រៀងសំនៀងដើមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាពេលថ្មីៗនេះ អ្នកនាង មុំសុធាវី បាន បង្ហាញខ្លួននៅលើឆាកតន្រី្តបែបបុរាណ និងពិតជាប្លែកភ្នែកជាខ្លាំង ជាមួយនឹងម៉ូដសម្លៀកបំពាក់បែបខ្មែរសុទ្ធសាធ ដែលមានការរចនាឡើងជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ ដោយម៉ូដខាងលើបែបស្បៃ និងខាងក្រោមបែបសំពត់អប្សរាមានឌិន ពិតប្លែកអាចនិយាយបានថាមានតែមួយគ្មានពីរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]