ភ្នំពេញ៖ កម្លោះសង្ហា វី យ៉ារ៉ូ បច្ចុប្បន្ន លោកជាពិធីករល្បីឈ្មោះមួយរូប ដែលមានវោហាស័ព្ទចាក់ទឹកមិនលិច មិនត្រឹមតែជាពិធីករនោះទេ តែ យ៉ារ៉ូ ក៏ឃើញលោកកចូលរួមសម្ដែង ក្នុងខ្សែភាពយន្តជាច្រើនផងដែរ។  

ក្នុងនោះដែរ បើក្រឡេកមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះ បានឲ្យឃើញថា រូបលោក​មានភាពសប្បាយរីករាយ ជាមួយនឹងជីវិតសាមញ្ញរបស់លោក ដោយទំនេរពីការងារសិល្បៈ លោកតែងតែ ដើរលេងលំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជាមួយនឹងមិត្តភក្តិយ៉ាងស្រស់ស្រាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកនិយមតាមដាន និងជាហ្វេនៗរបស់ពិធីករដ៏ល្បីលោក យ៉ារ៉ូ បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់ថានឹកស្មានមិនដល់គ្រប់គ្នា ក្រោយពេលដែលតារាប្រុសដ៏មានប្រជាប្រិយភាព និងតែងតែពាំនាំនូវសំណើចជូនដល់មហាជនរូបនេះ ទម្លាយថាខ្លួនកំពុងកើតជំងឺផ្លូវចិត្ត(Depression) និងបានទៅប្រឹក្សាយោគបល់ជាមួយគ្រូពេទ្យជំនាញកាលពីពេលកន្លងទៅ។  

ដោយឡែក តាំងពីប្រកាសថាខ្លួនកំពុងស្ថិតក្នុងការព្យាបាលជំងឺផ្លូវចិត្តមក យ៉ារ៉ូ ក៏បានផ្អាកពីការងារមួយចំនួន ដើម្បីមានពេលសម្រាកដើរលេង មើលថែលំហែអារម្មណ៍ខ្លួនឯងខ្លះ ជាក់ស្ដែង ដូចរូបភាពដែលលោក បានបង្ហោះថ្មីៗនេះ បើតាមសង្គេតមើលតាមរយៈរូបភាពទាំងនេះ  កម្លោះសង្ហា វី យ៉ារ៉ូ ហាក់មានភាពធូស្បើយ និងស្រស់ស្រាយច្រើនជាងមុន៕ 

សូមទស្សនារូបភាពខាងក្រោម៖

វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ