តារាកម្សាន្ត៖ ធ្លាប់ជាអតីតមិត្តរួមទ្រនំ និងប្រឡូកអាជីពជាតារាចម្រៀងដូចគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី សម្លេងផ្អែមពិរោះ និងជាម្ចាស់បទ ដើមឈើស្នេហ៍ កញ្ញា មាស សុខសោភា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបង្ហាញរូបថតប៉ុន្មានសន្លឹកជាមួយនឹងតារាចម្រៀងអ្នកនាង លីអុីវ៉ាធីណា រហូតធ្វើឲ្យហ្វេនៗនាំគ្នាសរសើរព្រាតពេញហ្វេនប៊ុកតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតនោះ កញ្ញាមាស សុខសោភា បានបង្ហាញមុខជាមួយនឹងអ្នកនាង លីអុីវ៉ាធីណា បង្ហាញសម្រស់ដ៏ស្រស់ស្អាត មុខសម៉ត់រលោង សាច់នៅតែចាំ មិនចាស់តាមវ័យទាល់តែសោះ ព្រមទាំងបានបង្ហោះសារភ្ជាប់បន្ថែមមួយឃ្លាដ៏មានន័យថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមរំលឹកផងដែលថា កញ្ញាមាស សុខសោភា និងអ្នកនាង លីអុីវ៉ាធីណា ធ្លាប់ជាមិត្តរួមផលិតកម្មចម្រៀងជាមួយគ្នា ពោលគឺសុទ្ធសឹងតែជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មថោន និងត្រូវបានហ្វេនៗស្គាល់ថាអ្នកទាំងពីរក៏ជាមិត្តភក្តិដ៏ល្អ និងជិតស្និទ្ធជាមួយគ្នាផងដែរ៕
ចង់ឃើញថាតើ កញ្ញា មាស សុខសោភា និង អ្នកនាងលីអុីវ៉ាធីណា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]