ភ្នំពេញ៖ ពិតណាស់ ចំពោះរឿងស្នេហា បើកាលណាមនុស្សពីរនាក់ បានចួបនឹងមនុស្សច្បាស់លាស់ និងស្រលាញ់យកចិត្តទុកដាក់ជាមួយយើងពេញលេញចូលមកក្នុងជីវិត ច្បាស់ជាគ្មានអ្វីត្រូវលាក់បាំងភ្នែកអ្នកដទៃឡើយ គឺគេតែងតែបង្ហាញអំពីទំនាក់ទំនងជាមួយមនុស្សដែលពួកគេស្រលាញ់ទៅកាន់គ្រប់គ្នាឲ្យដឹង ថាពួកគេត្រូវជាអ្វីនឹងគ្នា។
ជាក់ស្ដែង តារាស្រីក្នុងសង្គមសិល្បៈខ្មែរ ទាំងប៉ុន្មាននាក់ខាងក្រោមនេះ គ្រាន់តែចូលមកដល់ក្នុងខែ ឧសភានេះភ្លាម ពួកគេម្នាក់ៗក៏បានបើកបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនម្ដងម្នាក់ៗជាបន្តបន្ទាប់ ដែលសុទ្ធតែមានរូបរាងសង្ហាគួរជាទីចាប់អារម្មណ៍ ខណៈហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមអបអរជាហូរហែ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីទាំងនោះ រួមមាន៖
១.ហ្វាហ្វា
កាលពីថ្ងៃទី ១៧ ខែ ឧសភា តារាសម្ដែង ហ្វាហ្វា ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង នៅពេលដែលនាងបានដាក់ Relationship ជាមួយបុរសសង្ហាម្នាក់ ក្រោយបែកអ្នកចាស់អស់រយៈពេលជាយូរមក។

២.ងិន ម៉ារ៉ាឌី
ថ្មីៗកាលពីប៉ុន្មានថ្ងៃមុននេះ បវរកញ្ញាចក្រវាល ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានបង្ហាញមុខគូស្នេហ៍ដែលជាកូនកាត់មានរូបសង្ហា ឲ្យហ្វេនៗរំជើបរំជួលដែរ។

៣.លី អ៊ីវ៉ាធីណា
កាលពីអំឡុងថ្ងៃទី ៤ ទី ៥ ខែ ឧសភា តារាចម្រៀងសម្លេងផ្អែមរូបនេះ ក៏បានបញ្ចេញរូបមួយចំនួននៅលើបណ្ដាញសង្គម ដោយថតយ៉ាងស្និទ្ធស្នាលជាមួយ Tom Boy សង្ហាម្នាក់ ហើយគ្រប់គ្នាក៏សង្ស័យថា ពួកគេប្រហែលជាគូស្នេហ៍គ្នា ទោះមិនទាន់មានការបកស្រាយពីសាមីខ្លួនណាមួយក៏ដោយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]