ជំងឺបម្រុងទឹកនោមផ្អែម កើតឡើងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា នេះបើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ហើយអ្នកដែលកើតជំងឺនេះ មានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ក៏ដូចជាជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ យ៉ាងណាមិញ បើយើងដឹងពីវិធីគ្រប់គ្រង យើងអាចនឹងជៀសផុតពីជំងឺកាចសាហាវផ្សេងៗ។
គន្លឹះគ្រប់គ្រងជំងឺបម្រុងទឹកនោមផ្អែម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជួនកាល ការកើតជំងឺបម្រុងទឹកនោមផ្អែម មិនទាមទារឲ្យមានការព្យាបាលតាមបែបវេជ្ជសាស្ត្រឡើយ និងគ្រាន់តែជាសញ្ញាព្រមាន ដើម្បីឲ្យយើងកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីគ្រប់គ្រងជំងឺបម្រុងទឹកនោមផ្អែម យើងគប្បីអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
- ញ៉ាំអាហារដែលមានជីវជាតិ
- ហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍ ដូចជាការជិះកង់ ឬរត់ត្រឹកៗ។
- សម្រកទម្ងន់ដែលលើស
- គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល និងសម្ពាធឈាម
- ឈប់ជក់បារី
ទម្លាប់មួយចំនួនយើងគួរអនុវត្ត បន្ទាប់ពីកើតជំងឺបម្រុងទឹកនោមផ្អែម
១. របបអាហារត្រឹមត្រូវ
ចំពោះអ្នកដែលកើតជំងឺបម្រុងទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទ២ គប្បីញ៉ាំបន្លែដែលគ្មានជាតិម្សៅ ដូចជាខាត់ណាខៀវ ការ៉ុត ផ្កាខាត់ណា ផ្លែឈើ ប្រូតេអ៊ីន និងខ្លាញ់សុខភាព ។ ជាមួយគ្នានេះដែរ យើងគប្បីជៀសវាងពពួកអាហារបន្ថែមស្ករទើបជាការប្រសើរ។
២. បញ្ចេញសកម្មភាពរាងកាយ
ជាមួយនឹងការញ៉ាំអាហារដែលមានជីវជាតិ ការបញ្ចេញសកម្មភាពរាងកាយ ក៏រួមចំណែកក្នុងការគ្រប់គ្រងជំងឺបម្រុងទឹកនោមផ្អែមដូចគ្នា។ ជាធម្មតា មនុស្សពេញវ័យភាគច្រើនដែលកើតជំងឺបម្រុងទឹកនោមផ្អែម តែងតែធាត់ជ្រុល ឬលើសទម្ងន់។ យោងតាមការសិក្សាអំពីការបង្ការជំងឺទឹកនោមផ្អែមបានបង្ហាញថា ទម្លាប់រស់នៅដែលរួមបញ្ចូលការសម្រកទម្ងន់ និងសកម្មភាពរាងកាយ អាចជួយកាត់បន្ថយការវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។
៣. ចាប់ផ្ដើមធ្វើសមាធិ
ការគ្រប់គ្រងស្រ្តេស គឺជាគន្លឹះដ៏ប្រសើរ ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ពីព្រោះកម្រិតស្រ្តេស និងកម្រិតជាតិស្ករក្នុងឈាមមានជាប់ពាក់ព័ន្ធគ្នា។ ជាក់ស្ដែង អ័រម៉ូនស្រ្តេសអាចធ្វើឲ្យជាតិស្ករក្នុងឈាមរបស់យើងកើនឡើង ឬធ្លាក់ចុះដោយនឹកស្មានមិនដល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]