ភ្នំពេញ៖ បើនិយាយដល់ជីវិតប្ដីប្រពន្ធរវាងលោក ថមមី និងអ្នកនាង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជាគ្រួសារ Goal។ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀយផង។
មិនតែប៉ុណ្ណោះ ក្រោយពេលឃើញ ភរិយានឿយហត់ក្នុងការរកស៊ីនិង អស់កម្លាំងថែមទៀតនោះ លោក ថមមី ដើម្បីឲ្យភរិយាសើច ដើម្បីបំបាត់កង្វល់ក៏ដូចជារសាយភាពនឿយហត់ខ្លះ លោកតែងជាស្រី ធ្វើជាតួកំប្លែងឲ្យប្រពន្ធបានសើច មហាជនឃើញហើយពិតជាសរសើរគ្រប់គ្នាតែម្តង ដែលលោកបានលះបង់ដើម្បីគ្រួសារ ជាពិសេស សុភមង្គលប្រពន្ធបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កន្លងទៅពីរថ្ងៃនេះ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ពីរឆ្នាំ របស់ លោក ថមមី និងអ្នកនាង សួស វីហ្សា ផងដែរ។ ក្នុងនោះ ដោយសង្គេតឃើញមួយរយៈចុងក្រោយ គូសា្វមីភរិយាមួយគូនេះហាក់កាក់កបខ្លាំងទៅលើមុខជំនួញតូចធំ ចាប់ផ្តើមជោគជ័យជាហូរហែ។ ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ តារាប្រុសរូបនេះ ក៏បាន Surprise កាដូររថយន្តសេ៊រីទំនើប Ford Mustang ពណ៌ក្រហាមថ្មីស្រឡាង ជាកាដូក្នុងថ្ងៃគម្រប់ខួបពីរឆ្នាំរបស់អ្នកទាំងពីរផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]