ភ្នំពេញ៖ គឺជាជីវិតប្ដីប្រពន្ធដ៏មានសុភមង្គលមួយ សម្រាប់ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលបានចាប់ដៃគ្នាសាងគ្រួសារ ព្រមទាំងមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ម្នាក់ ធ្វើឲ្យចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែរឹងមាំ។
យ៉ាងណាមិញ មកទល់នឹងពេលនេះ អ្នកនាង សួស វីហ្សា និងស្វាមី បានរួមរស់ជាមួយគ្នា អស់រយៈពេល ២ ឆ្នាំ ទៅហើយ ថែមទាំងមានសកម្មភាពដ៏ល្អូកល្អើននឹងគ្នា ជាច្រើនបើកបង្ហាញឲ្យទស្សនិកជនបានទស្សនាទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ នៅពេលគម្រប់ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ របស់ អ្នកទាំងពីរ លោក ថមមី ក៏បានផ្ដល់ភាពភ្ញាក់ផ្អើលដល់ភរិយាខ្លួន ដោយបានទិញ ឡានស៊េរីទំនើបមួយគ្រឿង ជូនដល់ភរិយា ដែលធ្វើឲ្យនាងបានបង្ហាញពីក្ដីរំភើប និងអរគុណចំពោះស្វាមីសម្រាប់ក្ដីស្រលាញ់មួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ មហាជន ក៏ដូចជា ហ្វេនៗជាច្រើន ដែលបានឃើញបែបនេះ ពិតជាបានចូលរួមអបអរ និងបង្ហាញអារម្មណ៍រំភើបជំនួស ព្រមទាំងផ្ញើការជូនពរ ឲ្យប្ដីប្រពន្ធអ្នកទាំងពីរ កាន់តែស្រលាញ់គ្នា និងមានក្ដីសុខ ខ្លាំងឡើង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]