តារាកម្សាន្ត÷ ក្រោយរៀបការ ចាប់ដៃជាមួយស្វាមី និងរស់នៅយ៉ាងមានសុភមង្គលនៅលើទឹកដីអូស្រា្តលី ស្រាប់តែថ្មីៗនេះ អ្នកនាង នីមុល្លីកា តួឯកស្រីក្នុងរឿងកុមារី២៥ឆ្នាំ បានបង្ហោះរូបថត និងវីដេអូបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ក្នុងឱកាសថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ រហូតធ្វើឲ្យមហាជននាំគ្នាសរសើរចំពោះចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរតែម្តង។
ជាក់ស្តែងនៅក្នុងរូបថត និងវីដេអូនោះ បានបង្ហាញសកម្មភាពសិ្នទ្ធស្នាល និងផ្អែមល្ហែមជាទីបំផុត ដោយស្វាមីតារាស្រីរូបនេះបានថើបប្រពន្ធប្រកបដោយក្តីស្រលាញ់មិនប្រែ បើទោះបីជាអ្នកទាំងពីរបានរៀបការអស់ជាង១០ឆ្នាំក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាអាណិកជនខ្មែរ-អូស្រា្តលីរួចមក ជាចំណងដៃនៃសេចក្តីស្នេហារបស់អ្នកទាំងពីរ អ្នកនាងនីមុល្លីកា និងស្វាមី ក៏ទទួលបានកូនប្រុសស្រីដ៏ស្រស់ស្អាតចំនួន២នាក់ផងដែរ៕
ចង់ឃើញថាតើតារាស្រីរូបនេះ និងស្វាមីស្វីតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]