អាមេរិក៖ ពិតណាស់ តារាសម្ដែងនិយមដើរតួកម្សត់អ្នកនាង នី មុល្លីកា បានផ្អាកពីការងារសិល្បៈច្រើនច្រើនមកហើយ។ ដោយបច្ចុប្បន្ននាងកំពុងរស់នៅឯប្រទេសអាមេរិក ជាមួយស្វាមី និងកូនប្រុសស្រីទាំងពីរ។ ពិតណាស់ ក្រោយដកឃ្លាពីការងារសិល្បៈ តារារូបនេះនៅតែមានហ្វេននឹកនា និងចង់ដឹងពីសុខទុក្ខនាងដដែល។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសារអ្នកនាង នី មុល្លីកា ពិតជាមានសុភមង្គល ពោរពេញដោយភាពរីករាយ។ ម្យ៉ាងស្វាមីតារារូបនេះ ពិតជាស្វាមីល្អ ចេះយកចិត្តទុកដាក់ ហើយបានផ្ដល់ភាពកក់ក្ដៅចំពោះនាងនិងកូនៗផងដែរ។ លើសពីនេះទៅទៀត តារាស្រីរូបនេះតែងតែបង្ហោះរូបភាពគ្រួសារលើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមក្នុងគ្រួសារជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើគិតតាំងពីពេលអ្នកនាង នី មុល្លីកា រៀបការរយៈពេល១១ឆ្នាំហើយ។ ក្រោយដល់ថ្ងៃខួបអាពាហ៍ពិពាហ៍១១ឆ្នាំភ្លាម តារារូបនេះ និងស្វាមីណាត់គ្នាទៅញាំអាហារយ៉ាងរ៉ូមែនទិកតែពីរនាក់។ ដោយរូបភាពនាងនិងស្វាមីបានបញ្ជាក់ឲ្យឃើញថាចំណងស្នេហាប្ដីប្រពន្ធនាងនៅតែរឹងមាំជាងមុន បើទោះបីមានកូនពីររួចក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]