ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា ហេង កែវនីតា មិនត្រឹមតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ទៅលើសមត្ថភាពក្នុងអាជីពជាពិធីការិនីតែប៉ុណ្ណោះទេ តែមួយរយៈចុងក្រោយនេះ រូបនាង ក៏បានទាញយកការចាប់អារម្មណ៍ទៅលើ ការលេងខ្លួនរបស់នាង ជាបន្តបន្ទាប់។
ជាពិសេស មិនថាទៅចូលរួមនៅក្នុងកម្មវិធី ឬទៅកម្សាន្តនៅកន្លែងណាមួយឡើង តារាស្រីរូបនេះ មិនបានធ្វើឲ្យទស្សនិកជន ខកបំណងនឹងការបង្ហាញខ្លួនរបស់នាងនោះទេ ដោយបានចេញមកជាមួយនឹងស្ទាយ៍ដ៏ស្រស់សោភា ទាំងការតែងមុខមាត់ ឈុតសម្លៀកបំពាក់ មើលទៅ មានសាកសម នឹងទីកន្លែង ក៏ដូចជាកម្មវិធីទាំងមូល ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ កញ្ញា ហេង កែវនីតា ស្រាប់តែបានចេញមកបង្កភាពភ្ញាក់ផ្អើល ទៅដល់ហ្វេនៗនៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ថ្មី ដែលបានតុបតែងខ្លួន ជាមនុស្សចាស់សក់ស្កូវ ព្រមទាំងលេងឈុតដូច លោកយាយវ័យ ៦០ ឆ្នាំ ទៀតផង ហើយការបង្ហាញខ្លួនលើកនេះ នាងពិតជាប្លែកយ៉ាងខ្លាំង ដោយសារតែមើលឃើញពីសម្រស់ខុសវ័យគ្នា ដូចជាមនុស្សផ្សេងម្នាក់ទៀត ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]