ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានតារាជាច្រើនបានសម្រេចចិត្តយកកូនមុនរៀបការ ដោយធ្វើឲ្យមហជាន និងអ្នកកាំទ្រជាច្រើនមានចិត្តភ្ញាក់ផ្អើលសឹងតែគ្រប់គ្នា ដោយសុខៗតារាខ្មែរទាំងនេះសម្រាលកូនយ៉ាងដូច្នេះ។ ក្នុងនោះដែរ បើទោះបីមានកូនមុនរៀបការក៏ពិតមែន ប៉ុន្តែមានហ្វេនជាច្រើន បង្ហាញនូវក្ដីរំភើប និងត្រេកអរជំនួសសិល្បការិនីយើងគ្រប់ៗគ្នា។ 

ម្យ៉ាងវិញទៀត ទន្ទឹមនឹងមានកូនមុនរៀបការ គេឃើញមានសិល្បការិនីខ្មែរយើង បង្ហាញត្រឹមមុខមាត់កូន ដោយមិនបង្ហាញមុខស្វាមី ជាសាធារណៈឲ្យទស្សនិកជនបានឃើញនិងស្គាល់ឡើយ ហើយតារាស្រីទាំងនេះ បានត្រឹមបង្ហោះរូបបង្ហាញភាពស្និទ្ធស្នាល​ និងស្នាមញញឹមយ៉ាងស្រស់ស្រាយជាមួយកូនតែប៉ុណ្ណោះ។ លើសពីទៅទៀត អ្នកម៉ាក់សម័យថ្មីទាំងនេះ ទោះរវល់ជាមួយការងារយ៉ាងណាក្ដីក៏ឆ្លៀតពេលនៅកំដរ និងមើលថែកូនបានយ៉ាងល្អផងដែរ បើតាមការមើលឃើញកន្លងមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីដែលមានកូនមុនរៀបការ ប៉ន្តែមិនទាន់បង្ហាញមុខស្វាមីឲ្យគ្រប់គ្នាបានស្គាល់នោះមានដូចជា៖

១៖ អ្នកនាង ផាន់ ផាត់ណា

តារាសម្ដែងស្រីនិយមស្លៀកពាក់ស៊ិចស៊ីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្នតារារូបនេះមានកូនប្រុសម្នាក់អាយុ ២ឆ្នាំ ដោយកូនប្រុសនាងមានមុខឃ្យូតស្អាត គួរឲ្យក្នា់តែម្ដង។ ប៉ុន្តែស្របពេលដែលកូនប្រុសមានអាយុ២ឆ្នាំ តារាស្រីរូបនេះនៅមិនទាន់បើកបង្ហាញមុខស្វាមីនៅឡើយនោះទេ។ 

អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា ជាមួយកូនប្រុស

២៖ អ្នកនាង សំ ម៉ាណា

តារាសម្ដែង និងតារាម៉ដែលអ្នកនាង សំ ម៉ាណា ក្រោយបានមុខមួយរយៈពីវិស័យសិល្បៈ ថ្មីៗនេះនាងបានសម្រាលកូនស្រីម្នាក់ មានមុខមាត់ស្អាតមិនចាញ់នាងប៉ុន្មានឡើយ បើគិតមកទល់ពេលនេះកូនស្រីតារារូបនេះ មានអាយុជា១ឆ្នាំហើយ។ ក្នុងនោះដែរ ទន្ទឹមនឹងមានកូនព្រមទាំងបង្ហាញមុខកូនជាសាធារណៈនោះ នាងនៅតែមិនទាន់បញ្ចេញមុខសា្វមីឲ្យមហាជនបានស្គាល់មុខនៅឡើយនោះទេ។

អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផាន់ ផាត់ណា