ភ្នំពេញ៖ ពិតណាស់ អតីតតារាសម្ដែង កញ្ញា​ បេនី យ៉ាំង ទោះបាត់មុខពីសិល្បៈច្រើនឆ្នាំ​ នាងនៅតែមានមហាជនជាច្រើននៅ តែចង់ដឹងសុខទុក្ខ និងជីវិតឯកជនរបស់តារាស្រីរូបនេះដដែល ដោយពេលនេះ នាងកំពុងប្រើជីវិតឯកជន យ៉ាងមានក្ដីសុខ ព្រមទាំងមានជីវភាពហ៊ឺហារ ស៊ីវិល័យរស់នៅ ក្នុងវីឡស្កឹមស្កៃ ថែមទាំងកំពុងពពោះកូនក្នុងផ្ទៃ៨សប្តាហ៍ ទៀតផង។  

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នាងថែមទាំងបានបង្ហោះវីដេអូរូបភាព ដែលបានប្រៀបធៀបខ្លួនឯងកាលពីជាង១០ឆ្នាំមុន និងរូបភាពបច្ចុប្បន្ន ដែលបានបង្ហាញឲ្យឃើញពីសម្រស់ដ៏វ័យក្មេង គ្មានភាពប្រែប្រួលអ្វីនោះទេ ទាំងរូបរាង មុខមាត់ ជាពិសេសខណៈដែរកំពុងតែពពោះនេះ តែម្ដងដែលបង្ហាញឲ្យឃើញនូបឲវសម្រស់ដ៏ចាំ រហូតដល់មានហ្វេនៗរបស់នាងថា នៅ ស្រស់ស្អាតដូចតារាស្រីថៃ នាង Aum Patcharapa ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបានឃើញវីដេអូ រូបភាពដែល បេនី យ៉ាំង បានកាត់បញ្ចូលប្រៀបធៀបគ្នានេះមក ក៏មានអ្នកចូលទៅ សរសើរព្រោងព្រាតពីការថែរក្សាសម្រស់ឲ្យនៅ តែក្មេងជាងវ័យ ហាក់គ្មានប្រែប្រួលដូច្នេះ៕

សូមទស្សនារូបភាព​ និងជូនវីដេអូខាងក្រោម៖

 បេនី យ៉ាំង
 បេនី យ៉ាំង
 បេនី យ៉ាំង
 បេនី យ៉ាំង
 បេនី យ៉ាំង 
@aliibenne

2013មកដល់ជិត2022តើខ្ញុំចាស់ច្រើនទេ? ប្រាប់ត្រង់ៗមកកុំកុហក😁😁

♬ original sound - Benne yang
វីដេអូ  បេនី យ៉ាំង កាលពីមុននិងបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង