ក្រួសក្នុងថង់ទឹកប្រមាត់អាចមានទំហំតូចប៉ុនគ្រាប់ខ្សាច់រហូតដល់ធំប៉ុនបាល់វាយកូនហ្គោល។ អ្នក​ខ្លះមានក្រួសក្នុងថង់ទឹកប្រមាត់តែមួយគ្រាប់ ចំណែកអ្នកខ្លះទៀត​អាចមានក្រួស​ក្នុងថង់ទឹក​ប្រមាត់​ច្រើន​គ្រាប់ក្នុងពេល​តែមួយ។ តើក្រួសក្នុងថង់ទឹកប្រមាត់កើតឡើងដោយសារមូលហេតុអ្វីខ្លះ?

១. ទឹកប្រមាត់ផ្ទុកកូលេស្តេរ៉ូលច្រើនពេក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា ទឹកប្រមាត់ផ្ទុកសារធាតុគីមីដែល​អាចរំលាយកូលេស្តេរ៉ូលដែលបញ្ចេញ​ដោយថ្លើម​របស់​យើង។ ប៉ុន្តែប្រសិនបើថ្លើមបញ្ចេញកូលេស្តេរ៉ូលច្រើន​ពេក ទឹកប្រមាត់មិនអាចរំលាយ​​បានទាំងអស់ទេ ដែលបណ្តាលឱ្យមានការកកកូលេស្តេរ៉ូល និងបង្កទៅជាក្រួសក្នុងថង់ទឹកប្រមាត់។

២. ទឹកប្រមាត់ផ្ទុកសារធាតុប៊ីលីរូប៊ីន (bilirubin) ច្រើនពេក

សារធាតុប៊ីលីរូប៊ីន គឺជាសារធាតុពណ៌លឿងនៅក្នុងទឹកប្រមាត់ដែលកើតឡើងនៅពេលរាងកាយយើង​បំបែកកោសិកាឈាមក្រហមចាស់ៗ។ ជំងឺមួយចំនួនដូចជា ជំងឺក្រិនថ្លើម ជំងឺរលាកបំពង់ទឹកប្រមាត់ ឬជំងឺទាក់ទងនឹង​ឈាម​ធ្វើឱ្យថ្លើមរបស់យើងផលិត​សារធាតុប៊ីលីរូប៊ីន​ច្រើន​ជ្រុល។

៣. ថង់ទឹកប្រមាត់មិនបញ្ចេញទឹកប្រមាត់អស់

ប្រសិនបើថង់ទឹកប្រមាត់មិនបានបញ្ចេញទឹកប្រមាត់ចូលពោះវៀនតូចអស់ ឬញឹកញាប់ទេ ទឹក​ប្រមាត់​អាច​ក្លាយជាខាប់ដែលបណ្តាលឱ្យមានក្រួសក្នុងថង់ទឹកប្រមាត់។

ក្រួសក្នុងថង់ទឹកប្រមាត់អាចមិនមានអាការៈ ឬរោគសញ្ញាអ្វីទេ ប៉ុន្តែប្រសិន​បើក្រួស​ក្នុងថង់​ទឹក​ប្រមាត់​ធ្វើឱ្យស្ទះបំពង់ទឹកទឹកប្រមាត់ យើងអាច​អាការៈដូចខាងក្រោម៖

  • ឈឺផ្នែកខាងលើពោះខាងស្តាំ
  • ឈឺខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវ
  • ឈឺស្មាស្តាំ
  • ចង្អោរ ឬក្អួត
  • ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង)
  • ហើមពោះ និងមិនរំលាយអាហារ
  • គ្រុន
  • មិនអាចញុំាអាហារមានខ្លាញ់ច្រើនបាន
  • មានលាមកពណ៌ដីឥដ្ឋ

ក្រួសក្នុងថង់ទឹកប្រមាត់មួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ដោយសារ​​ពួកវាមិនរំខាន​ដល់​មុខងារ​នៃថង់ទឹកមាត់ ថ្លើម ឬលំពែង ហើយមិនត្រូវការការព្យាបាលទេ។ ប្រសិនបើក្រួសក្នុងថង់ទឹក​ប្រមាត់បង្ហាញរោគសញ្ញា យើងប្រហែលជាអាចត្រូវការការវះកាត់ ឬប្រើថ្នាំព្យាបាល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]