រាជធានីភ្នំពេញ ៖​ ពិតណាស់ តារាសម្តែងប្រុស សាវិន ហ្វីលីព ជាតារាប្រុសជើងចាស់ម្នាក់ ដែលមហាជនតែងប្រទះមុខ ក្នុងបណ្តារឿងភាគខ្មែរជាច្រើន ជាពិសេសទោះអាយុរាងជ្រេក្តី តែទីផ្សារការងាររបស់តារាសម្តែងប្រុស រូបនេះ នៅតែទទួលបានបន្តកន្ទុយគ្នាដូចមុនដដែរ។

យ៉ាងណាមិញ បើងាកត្រឡប់ទៅមើលជីវិតឯកជនវិញ រូបលោក មានកូនប្រុសស្រីចំនួន៣នាក់ រីឯភរិយារូបលោកវិញ ក៏ត្រូវគេដឹងច្បាស់ថា មានអាជីពក្នុងសិល្បៈផងដែរ ដែលគ្រួសាររបស់រូបលោក ហាក់ប្រើជីវិតសាមញ្ញ តែចំហាយកក់ក្តៅ និងសុភមង្គលខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនកាន់តែភ្ញាក់ផ្អើល ក្រោយឃើញវត្តមានរបស់ កូនប្រុសរបស់រូបលោក ក្លាយជាដៃគូMCជាមួយនឹង អ្នកម៉ាក់ ក្នុងកម្មវិធីមួយកន្លែង ដែលធ្វើឲ្យបងប្អូនដាក់ការរំពឹង ស្លឹកឈើមិនជ្រុះឆ្ងាយពីគល់ មិនតែប៉ុណ្ណោះ ថ្ងៃអនាគត កូនប្រុសអាចវិវត្តន៍សមត្ថភាពក្លាយជា ពិធីករដ៏ល្បីឈ្មោះម្នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា កូនប្រុសរូបលោក មានឈ្មោះថា វីរ៉ាយុត្ត បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ផ្នែកពត័មានវិទ្យានៅសកលវិទ្យាល័យ ផារ៉ាហ្គន ដែលចាប់ពីពេលនេះ នឹងផ្តើម ទទួលការងារក្រៅម៉ោងជាពិធីករភាសាអង់គ្លេសគ្រប់កម្មវិធីតូចធំទាំងអស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងប្រុស សាវិន ហ្វីលីព
  តារាសម្តែងប្រុស សាវិន ហ្វីលីព និងកូនប្រុស
 ភរិយា កូនប្រុស និងកូនប្រុសពៅ របស់ តារាសម្តែងប្រុស សាវិន ហ្វីលីព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព