ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញមុខសម្ដែងនៅក្នុង MV បទ «LAMBO TOY» របស់កំពូលតារា Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា តារាសម្ដែង សាវិន ហ្វីលីព បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង ដោយលោកចាក់ទុកថា MV មួយបទនេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជាមួយគំនិតច្នៃប្រឌិតដ៏ខ្ពស់។

តារាសម្ដែងរូបនេះ បានលើកឡើងថា បទ «LAMBO TOY» កំពុងតែល្បីនៅលើបណ្ដាញសង្គម ដូចជា Facebook ក៏ដូចជា Tik Tok ជាដើម ដោយម្នាក់ៗបានធ្វើត្រាប់តាមជាច្រើន។

ចំណុចដែលលោក សាវិន ហ្វីលីព ចាប់អារម្មណ៍ខ្លាំងនោះ ក្រៅពីបទចម្រៀងបង្ហាញពីភាពស៊ីវិល័យ MV មួយនេះបានគំនិតឆ្នៃប្រឌិតខ្ពស់ នៅត្រង់អ្នកដឹកនាំសម្ដែង បានយករថយន្តទំនើបៗដូច LAMBO មកដឹកចំបើងឲ្យគោស៊ី មានស្រីស្អាតលាងគោ ហើយគោនោះទៀតសោត ផឹកសុទ្ធតែស្រាក្រហម ក្លែមសុទ្ធតែស្រីសាម៉ុន។


បទ «LAMBO TOY» របស់កំពូលតារា Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា បានថតរួច កាត់ត និងកែពណ៌រួចរាល់អស់ហើយ ហើយខាងផលិតកម្មក៏ត្រៀមបញ្ចេញនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។


លោក សាវិន ហ្វីលីព ក៏បានដាក់ក្ដីរំពឹងយ៉ាងខ្ពស់ថា បទ «LAMBO TOY» និងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដី មិនចាញ់បទ «Are you ok» ឡើយ ដែលខណៈពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114M ត្រឹមតែរយៈពេល ១ខែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]