ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម ​ និង​ធនាគារ​ ABA​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​ (MoU)​ លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ និង​ការ​ចែករំលែក​ចំណេះដឹង​។​

​នៅ​ក្រោម​អនុស្សរណៈ​នេះ​ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ​របស់​ក្រសួងពាណិជ្ជកម្ម​ នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផេ​វេ ​ (PayWay)​ ដែល​ជា​កម្មវិធី​ទូទាត់​អន​ឡាញ​របស់​ធនាគារ​ ABA​ ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ដើម្បី​អាច​នាំ​យក​អាជីវកម្ម​របស់​ពួក​គេ​ទៅ​កាន់​ផ្សារ​អន​ឡាញ​បាន​ និង​ទទួល​ការ​ទូទាត់​យ៉ាង​ងាយស្រួល​ និង​ប្រកបដោយ​សុវត្ថិភាព​ ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​នោះ​ទេ​។​ អនុស្សរណៈ​នេះ​ ក៏​គូសបញ្ជាក់​ផង​ដែរ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង ​ និង​ការ​បណ្ដុះបណ្ដាល​សម្រាប់​ SMEs​ ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

​អនុស្សរណៈ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​នា​ព្រឹក​នេះ​ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​ ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ តឹក​រ៉េ​ត​ កំរង​  រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ​ ប៉ាន​ សូរ​ស័ក្តិ ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​។​

លោក​ជំទាវ​ តឹក​រ៉េ​ត​ កំរង​  រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា​៖

ប្រសាសន៍លោក​ជំទាវ​ តឹក​រ៉េ​ត​ កំរង

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​  បាន​មាន​ប្រសាសន៍​ថា​៖​

ប្រសាសន៍លោក Askhat​ Azhikhanov​
អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

ក្រសួងពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ទទួល​ការ​ចុះ​ឈ្មោះ​ជា​មុន​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​ផ្ដល់​នូវ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដ៏​ពេញលេញ​ ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រីក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅប្រទេស ​ ដែល​នាំ​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ អាច​ចូល​ទៅ​កាន់​សេដ្ឋកិច្ច​ឌី​ជី​ថលស​កល​ដែល​កំពុង​រីក​ចម្រើន​។​ គិត​មក​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២១​ នេះ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ចំនួន​ ៧៥​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​លក់​ផលិតផល​សរុប​ ប្រមាណ​ជា​ ៤៥០​ ផលិតផល​នៅ​លើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​។​

​ផ្សារ​អេ​ឡិច​ត្រូ​និក​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​របស់​គម្រោង​ Go4eCAM​ ដែល​ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន ​ពី​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (EIF)​។​ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​ នេះ ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងពាណិជ្ជកម្ម ​ ដែល​មាន​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

PayWay​ របស់​ធនាគារ​ ABA​ គឺជា​កម្មវិធី​ទូទាត់​ប្រាក់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ដែល​បាន​ឈ្នះ​ពានរង្វាន់​ ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ប្រមូល​ការ​ទូទាត់​ និង​គ្រប់គ្រង​ការ​ទូទាត់​ដែល​ធ្វើ​តាម​រយៈ​កាត​ Visa,​ Mastercard,​ UPI​ និង​ ABA​ PAY​។​ PayWay​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ឲ្យ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អាជីវកម្ម​ក្នុងស្រុក​ ដែល​ PayWay​ គឺជា​កម្មវិធី​ទូទាត់​ងាយស្រួល​ត​ភ្ជាប់​ មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើប្រាស់​ ដែល​ជួយ​ដល់​សហគ្រាស​នានា​ក្នុង​ការ​លក់​ផលិតផល​ និង​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ឬ​នៅ​តាម​ហាង​ និង​ទូទាត់​ប្រាក់​ពី​អតិថិជន​បាន​ភ្លាមៗ​៕

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

អំពី​ធនាគារ​ ABA

​ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​គេ​របស់​កម្ពុជា​។​ គិត​ត្រឹម​ ៣០​ វិច្ឆិកា​ ២០២១​ ទ្រព្យសកម្ម​សរុប​របស់​ ABA​ មាន​ $៧.៥​ ប៊ី​លាន​ដុល្លារ​។​ ជាមួយ​សាខា​ ៨០​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ ៨២០​ ទូ​ទាំង​ប្រទេស​ កម្មវិធី​ធនាគារ​អន​ឡាញ​ និង​តាម​ទូរស័ព្ទ​ដៃ​ ធនាគារ​ ABA​ បម្រើ​អតិថិជន​ជា​ច្រើន​តាម​រយៈ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​របស់​ខ្លួន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​  www.ababank.com​។​

ABA​ ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មានទ្រព្យ​សកម្ម​ ២៨៦ ​ ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ ៣១​ ធ្នូ​ ២០២១​។​ ដោយ​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ធនាគារ​នេះ​ មាន​សាខា​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​កា​ណា​ដា​ ជាមួយ​អតិថិជន​រូប​វន្ត​ ២.៧​លាន​។​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នេះ​ ជា​ធនាគារ​ធំ​ជាងគេ​ទី​ ៦​ នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ឈានមុខ​គេ​នៅ​ខេត្ត​កេ​ប៊ិ​ច​ ជាទី​ដែល​ខ្លួន​ក្លាយជា​ជម្រើស​ក្នុង​ចំណោម​ SME​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​  www.nbc.ca​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]