ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយ ដែលកំពូលតារាចម្រៀងស្រីសម្លេងផ្អែមកញ្ញា មាស សុខសោភា ទទួលបានការចាប់អារម្មណ៍ពីមហាជន និងមានប្រជាប្រិយភាពខ្លាំងយ៉ាងដូច្នេះ។ ក្រៅពីភាពល្បីល្បាញក្នុងប្រទេស ថ្មីៗនេះតារារូបនេះ ក៏ធ្លាប់ទៅច្រៀងនៅក្រៅប្រទេសលើឆាកអន្តរជាតិ ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតផង។   

ពិតណាស់ ក្រៅពីមានសម្លេងពីរោះអាចច្រៀងបានគ្រប់ទម្រង់នោះ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញកញ្ញា មាស សុខសោភា បានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនឯងខុសឆ្ងាយពីមុនសឹង១៨០ដឺក្រេតែម្ដង។ ម្យ៉ាងគ្រប់ពេលដែលតារារូបនេះ បញ្ចេញបទថ្មីម្ដងៗតែងតែស្លៀកនូវឈុតសម្លៀកបំពាក់ថ្មីប្លែក អមជាមួយការរចនាច្នៃម៉ូតយ៉ាងប្រណីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍ និងគួរឲ្យនឹកស្មានមិនដល់នោះកញ្ញា មាស សុខសោភា បានស្លៀកឈុតតំណណាងឲ្យសត្វស្លាប ហើយឈុតមួយនោះបានរំលេចឡើងយ៉ាងស្អាតអស្ចារ្យតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីនាងបានស្លៀកឈុតមួយនេះ គេសម្លឹងឃើញសម្រស់តារារូបនេះ រឹតតែស្រស់សោភា លេចធ្លា ជួយបង្កើនសម្រស់នាងឲ្យស្រស់ស្អាតដូចទេពអប្សរយ៉ាងដូច្នោះដែរ។ 

ជាមួយគ្នានេះដែរ ទន្ទឹមនឹងកំបូលតារាចម្រៀងសម្លេងផ្អែមរូបនេះស្លៀកឈុតសត្វស្លាបពណ៌សនេះរួច មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន បានបញ្ចេញអារម្មណ៍ក្នុងCommentសរសើរពីរូបសម្ផស្សតារារូបនេះគ្រប់គ្នាសឹងមិនដាច់ពីមាត់៕

ប្រភពរូបភាព៖ Oliva Kong

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា មាស សុខសោភា 
កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា