ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់កំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី ទន្ទឹមនឹងមានកេរ្ដិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ទៅ លើទឹកដមសម្លេងដ៏ផ្អែមស្រទន់ហើយ បើនិយាយពីរូបសម្រស់វិញ នាងគឺជាតារាចម្រៀងមួយរូប ដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំង តាំងពីក្បាលដល់ចុងជើងតែម្ដង។

ក្នុងនោះដែរ យើងឃើញថា តារាចម្រៀងដែលមានឥទ្ធិពលខ្លាំងក្នុងផលិតកម្មសាន់ដេរូបនេះ បើទោះបីជាពេលបច្ចុប្បន្នមានវ័យកាន់តែជ្រេទៅ មុខ ពីមួយថ្ងៃទៅ មួយថ្ងៃយ៉ាងណាក្ដី ប៉ុន្តែសម្រាប់រូបរាងកាយ និងសម្រស់របស់នាង គឺនៅ តែមិនចាស់តាមវ័យនោះឡើយ ផ្ទុយទៅ វិញ យើងនៅ តែសង្កេតឃើញថា សុខ ពិសី កាន់តែលេងខ្លួនស្អាតទៅ ៗ មិនថាក្នុងកាលៈទេសៈបែបណា ឈុតសម្លៀកបំពាក់បែបណា យើងនៅ តែឃើញថា តារាស្រីរូបនេះស្អាតលេចធ្លោទាក់ទាញគ្រប់ពេលផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចូលក្នុងឆ្នាំ២០២១ជិតចូលឆ្នាំ២០២២នេះ ឃើញថា សម្រស់កញ្ញា សុខ ពិសី គឺហាក់បីដូចជាមិនបានផ្លាស់ប្តូរទៅ ណាឡើយ ដោយមើលទៅ ហាក់បីដូចជានៅ ក្មេងជាងវ័យដដែល បើមើលតាមរូបភាពជាក់ស្តែងដែលតារារូបនេះ បង្ហោះនៅ ក្នុងបណ្តាញសង្គម គឺចំពោះសភាពស្បែកមុខគឺនៅ រលោងស្រិល ម៉ត់ខៃ ចំណែករូបរាងវិញគឺតូចច្រឡឹង និងស្វែលដូចមុនដដែល ដោយសរុបមកប្រសិនជាមើលតែមួយភ្លែតអាចនឹងច្រឡំថា កញ្ញាមានវ័យត្រឹមតែ២០ឆ្នាំស្តើងតែប៉ុណ្ណោះ។  

សូមទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី