មហារីកក្រពេញទីរ៉ូអ៊ីត គឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់ពោន។ តើអ្នកណាខ្លះងាយប្រឈមកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត?
យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីតអាចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស្រ្តី
ស្ត្រីងាយប្រឈមកើតមហារីកក្រពេញទីរ៉ូអ៊ីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើតលើស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់ពី ៦០ ទៅ ៧០ឆ្នាំ។
២. អ្នកប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតខ្ពស់
អ្នកដែលធ្លាប់ព្យាបាលក្បាល ក ឬទ្រូងដោយវិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់ដែលមានការសាយភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់វិទ្យុសកម្មដែលចេញពីអាវុធនុយក្លេអ៊ែរ មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។
៣. អ្នកលើសទម្ងន់ ឬធាត់
យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែលលើសទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់យើងកើនឡើង ហានិភ័យនៃការកើតមហារីកក្រពេញទីរ៉ូអ៊ីតក៏កើនឡើងដែរ។
៤. ប្រវត្តិគ្រួសារកើតមហារីកក្រពេញទីរ៉ូអ៊ីត ឬបញ្ហាក្រពេញទីរ៉ូអ៊ីត
មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមានក្រពេញទីរ៉ូអ៊ីតរីកធំ (ពកក) រលាកក្រពេញទីរ៉ូអ៊ីត ឬកើតមហារីកក្រពេញទីរ៉ូអ៊ីត។
៥. អ្នកខ្វះ ឬលើសជាតិអ៊ីយ៉ូត
កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញទីរ៉ូអ៊ីតលើកោសិកា follicular ។ ផ្ទុយមកវិញ បើយើងលើសជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីតលើកោសិកា papillary ដែរ។
ជាធម្មតា មហារីកក្រពេញទីរ៉ូអ៊ីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីកក្រពេញទីរ៉ូអ៊ីតរីកធំ អ្នកជំងឺអាច៖
- ស្ទាបដឹងថាមានដុំពកនៅពីមុខក
- ប្រែប្រួលសំឡេងដូចជា ស្អក
- ពិបាកដកដង្ហើម
- ពិបាកលេបអាហារ
- ហើមកូនកណ្តុរនៅក
- ក្អកមិនបាត់
- ឈឺក និងបំពង់ក
ភាគច្រើនមហារីកក្រពេញទីរ៉ូអ៊ីតអាចព្យាបាលបាន ប្រសិនបើប្រទះឃើញ និងធ្វើការព្យាបាលនៅដំណាក់កាលដំបូង មុនពេលដែលសាច់មហារីកដុះធំជាងក្រពេញទីរ៉ូអ៊ីត។ ដូច្នេះប្រសិនបើយើងមានអាការៈ ឬរោគសញ្ញាណាមួយដែលធ្វើឱ្យយើងព្រួយបារម្ភ គួរទៅជួបគ្រូពេទ្យភ្លាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]