តារាកម្សាន្ត៖ ក្រោយបាត់មុខពីវិស័យសិល្ប: អតីតតារាចម្រៀងដ៏ល្បីល្បាញ និងជាម្ចាស់បទ ទូរស័ព្ទប្រាប់ផង លោក សាន ជឿន ឬដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមគាំទ្រលោកស្គាល់ថាជាលោក សាន ផានិត នោះ តាមពិតបាននឹងកំពុងប្រកបអាជីពជាម្ចាស់ហាងលក់ស្បែកជើង និងអីវ៉ាន់ក្បាលជជុះគីប មួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ និងមិត្តរួមសិល្ប:។
ជាក់ស្តែងនៅក្នុងគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា សាន ផានិត ក្បាលគីបខឡិច តាខ្មៅ ជារឿយៗតែងតែបង្ហោះលក់ស្បែកជើង និងមួក ក្បាលគីបស្អាត និងទទួលបានការគាំទ្រ ដោយមានការបញ្ជាទិញជាហូរហែផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា លោកសាន ផានិត បាននឹងកំពុងប្រើប្រាស់ជីវិតឯកជន រួមរស់នៅជាមួយក្រុមគ្រួសារ ប្រពន្ធ និងកូនយ៉ាងមានក្តីសុខ ក្រោយពេលដែលតារាចម្រៀងប្រុសរូបនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប: ដោយមិនសូវឃើញមានសកម្មភាពមមាញឹកដូចកាលពីមុន៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]