រាជធានីភ្នំពេញ ៖ ក្រោយ ចាកចេញពីទ្រនំចាស់ទៅរក ផលិតកម្មថ្មីរួចហើយនោះ មហាជនសង្កេតឃើញ តារាចម្រៀង មាស សុខសោភា តែងបង្ហាញខ្លួនជាញឹកញាប់ ក្នុងកិច្ចការងារសង្គម ការងារសប្បុរសធម៌ ជាងពេលមុនៗ ដែលនេះ បានបង្ហាញគម្រូជាសិល្បការិនីល្អត្រចះត្រចង់ ជះឥទ្ធិពលយ៉ាងប្រពៃដល់ វិស័យកម្សាន្តរបស់ខ្មែរ។

ជាមួយនឹង ការខិតខំប្រឹងប្រែងយ៉ាងដូច្នេះ រូបនាងកាន់តែ ទាក់ទាញបេះដូងគាំទ្រកាន់តែច្រើនឡើងៗ​ រហូតដល់ពេលនេះ រូបនាងអាច ទទួលបានគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕

ជាក់ស្តែង ក្នុងនោះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា ៖

សំណេររបស់ តារាចម្រៀង មាស សុខសោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
ប្រភពពីហ្វេសប៊ុក ៖ ផន វណ្ណាឬទ្ធិ-Phorn Vannarith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា