អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ តែក៏មានអាហារមួយចំនួនដែលធ្វើឱ្យជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណាខ្លះពេលផ្តាសាយកុំឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ?
ពេលផ្តាសាយ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេលផ្ដាសាយយើងគួរចៀសវាងអាហារមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អាហារ ឬភេជ្ជៈផ្អែមៗ
លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់បានលើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអាចរារាំងកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការរលាកនៅក្នុងខ្លួន។
២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន
ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាចធ្វើឱ្យរាងកាយកាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីនជាសារជាតិបញ្ចុះទឹកនោម។ ជាលទ្ធផល អាចធ្វើឲ្យយើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។
៣. អាហារមានជាតិខ្លាញ់ច្រើន
អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រច្រើនជាដើមអាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។
ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន ចុចទីនេះ!
៤. អាហារកែច្នៃ
អាហារកែច្នៃមានផ្ទុកសារធាតុរក្សាទុក សារធាតុពណ៌ រសជាតិសិប្បនិម្មិត អំបិល ឬខ្លាញ់ខ្ពស់។ ការញុំាអាហារដែលមានជាតិសូដ្យូម (អំបិល) ច្រើនអាចទាញជាតិទឹកចេញពីកោសិកាចូលទៅក្នុងចរន្តឈាម និងបណ្តាលឱ្យកោសិកា និងរាងកាយយើងខ្សោះជាតិទឹក។
៥. អាហាររឹងៗ
អាហាររឹងៗពិបាករំលាយ និងអាចធ្វើឱ្យយើងក្អក ឬឈឺកកាន់តែខ្លាំង។ ម្យ៉ាងទៀត ជំងឺផ្តាសាយអាចធ្វើឱ្យចំណង់អាហារយើងធ្លាក់ចុះ ដូច្នេះអាហាររឹងៗអាចធ្វើឱ្យយើងញុំាបានកាន់តែតិច។
៦. អាហារផ្អាប់
លោកវេជ្ជបណ្ឌិត Irvin Sulapas បានលើកឡើងថា អាហារផ្អាបមានផ្ទុកអំបិល និងទឹកខ្មេះក្នុងកម្រិតខ្ពស់ដែលអាចយើងឈឺកកាន់តែខ្លាំង។ ការញុំាអាហារមានជាតិប្រៃខ្លាំងធ្វើឱ្យយើងកាន់តែខ្សោះជាតិទឹក។ លើសពីនេះទៅទៀត ទឹកខ្មេះមានអ៊ីស្តាមីន (histamine) ខ្ពស់ដែលអាចធ្វើឱ្យច្រមុះរបស់យើងហើម និងធ្វើឱ្យយើងតឹងច្រមុះពិបាកដកដង្ហើម។
៧. ផលិតផលទឹកដោះ
ផលិតផលទឹកដោះដូចជា ទឹកដោះគោស្រស់ ទឹកដោះជូរ ឈីស និងប័រជាដើមអាចធ្វើឱ្យស្លេស្មឡើងច្រើនដែលបណ្តាលឱ្យយើងពិបាកដកដង្ហើមកាន់តែខ្លាំង។
៨. គ្រឿងស្រវឹង
គ្រឿងស្រវឹងក៏ធ្វើឱ្យរាងកាយយើងរលាក ខ្សោះជាតិទឹក និងធ្វើឱ្យប្រព័ន្ធសុំាចុះខ្សោយ។ លោកវេជ្ជបណ្ឌិត Sulapas បានលើកឡើងថា ការមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួនជួយឱ្យយើងឆាប់ជាសះស្បើយពីជំងឺផ្តាសាយ ព្រោះជាតិទឹកធ្វើឱ្យស្លេស្មរាវ និងងាយបញ្ចេញពីរាងកាយ មិនធ្វើឱ្យយើងពិបាកដកដង្ហើម។
បន្ថែមពីសម្រាក និងញុំាទឹកឱ្យបានច្រើន អាហារល្អៗផ្សេងទៀតក៏មានឥទ្ធិពលដល់ល្បឿននៃការជាសះស្បើយពីជំងឺផ្តាសាយដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]