ភ្នំពេញ៖ មិនត្រឹមតែមានភាពជោគជ័យ នៅ ក្នុងវិស័យសិល្បៈចម្រៀងជាមួយនឹងទឹកដម សម្លេងដ៏ពីរោះនោះទេ តែ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ក៏មានរូបសម្រស់ស្រស់សោភា ដែលមានភាពលេចធ្លោយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។
ដោយឡែក ឃើញថា បច្ចុប្បន្ននេះ អ្នកនាង សុគន្ធ នីសា ថែមទាំងមានការលេងខ្លួនយ៉ាងទាន់សម័យ ទាំងការតុបតែងមុខមាត់ សម្លៀកបំពាក់ ក៏ដូចជាម៉ូតសក់ ដែលអាចជួយលើកសម្រស់របស់នាងឲ្យកាន់តែមានមន្ដស្នេហ៍ និងភាពវ័យក្មេង ក្នុងពេលដែលនាងមានវ័យកាន់តែច្រើន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ នាងក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលមួយ ជាមួយនឹងរូបភាព ដែលមើលទៅ មានភាពវ័យក្មេងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងទទួលបានការពេញចិត្តយ៉ាងច្រើនពីទស្សនិកជនទៀតផង ដែលក្នុងនោះ សុគន្ធ នីសា បានតែងខ្លួនស្របទៅ តាមពិធីបុណ្យណូអ៊ែល មានផ្ទៃខាងក្រោយដូចជាដើមព្រិល បូករួមការលេងស្ទាយ៍ទឹកមុខក្រម៉ិចក្រមើមផងនោះ រឹតតែធ្វឲ្យតារាស្រីរូបនេះកាន់តែគួរឲ្យស្រលាញ់ ដូចកូនក្មេងដូច្នេះ។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]