បរទេស៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលបានប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែធ្នូ ក្នុងប្រទេសអ៊ីស្រាអែល។ បេក្ខនារីចំនួន ៨០ រូបបានបើកដោយបង្ហាញពីឈ្មោះ និងប្រទេសរបស់ពួកគេ ហើយបន្ទាប់មកបានប្រកួតប្រជែងក្នុងឈុតហែលទឹក រ៉ូបស្រមោលសនាពេលល្ងាច និងសម្លៀកបំពាក់ជាតិ។
ជាក់ស្តែងអ្វីដែលចាប់អារម្មណ៍ បវរកញ្ញា ដែលតំណាងឲ្យប្រទេសថៃ Anchilee Scott-Kemmis បានមានភាពទាក់ទាញជាខ្លាំង ក៏ដូចជា លេចធ្លោជាមួយនឹងកម្ពស់ ១.៨៣ ម៉ែត្រ ពេលឈរក្បែរបេក្ខនារីបវរកញ្ញាចក្រវាលតំណាងប្រទេសដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រស់វ័យ២២ឆ្នាំមានទំនុកចិត្តក្នុងឈុតហែលទឹកដែលគ្របចង្កេះស្ដើង ត្រូវបានឲ្យដឹងថា បវរកញ្ញារូបនេះ ត្រូវបានបំបែកស្តង់ដារសម្រស់នៅបវរកញ្ញាចក្រវាល ដោយសារតែរូបរាងខ្ពស់របស់នាង ជាមួយនឹងទម្ងន់ ៧១ គីឡូក្រាមជាមួយនឹងទំហំមុំ ៣ នៃ ៩៨-៧២-៨៨ សង់ទីម៉ែត្រ។
គួររំលឹកផងដែរ បវរកញ្ញា ដែលតំណាងឲ្យប្រទេសថៃ Anchilee Scott-Kemmis ជាជនជាតិថៃ ប៉ុន្តែកើតនៅប្រទេសអូស្ត្រាលី មុនពេលចូលរួមប្រកួត បវរកញ្ញាចក្រវាលតំណាងប្រទេសថៃ បវរកញ្ញាម្នាក់នេះ ជាកីឡាការិនី ហេតុដូច្នេះមិនបាច់ឆ្ញល់ទេថា រូបនាង មានមាឌឌាំង ខ្ពស់ស្រឡះបែបនេះ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]