ភ្នំពេញ៖​ កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ឌុច លីដា តែងតែធ្វើឲ្យមហាជនស្ញប់ស្ញែងនឹងស្នាដៃសម្ដែងរឿងរបស់នាងគ្រប់ពេល។ ដោយសារនាងជាសិល្បការិនីមួយរូប ដែលលេង និងបញ្ចូលអារម្មណ៍ទៅតាមតួអង្គបានយ៉ាងល្អ មិនឲ្យអ្នកដឹកនាំរឿងខកបំណងឡើយ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះគេដឹងទៀតថានាងអាចសម្របខ្លួនតាមសាច់រឿង អ្នកដឹកនាំចង់បាន មិនថាថតប្លង់យំ លំបាក ស៊ិចស៊ីបង្ហាញដងខ្លួនក៏តារារូបនេះ មិនខ្លាចនឹងធ្វើផងដែរ។ 

ទន្ទឹមនឹងភាពជោគជ័យ មានឈ្មោះល្បីល្បាញក្លាយជាតារាសម្ដែង ដែលមានមហាជនទទួលស្គាល់ និងមានអ្នកចូលចិត្តច្រើនបែបនេះ ក៏ព្រោះតែអ្នកនាង ឌុច លីដា មានសមត្ថភាព ទេពកោសល្យសិល្បៈច្បាស់លាស់ ហើយអមនឹងរូបសម្ផស្សស្រស់ស្អាតផងនោះ ទើបធ្វើឲ្យនាងទទួលបាននូវតំណាងតួឯកទាំងក្នុងរឿង និងក្នុងដួងចិត្តប្រជាជនខ្មែរទួទាំងប្រទេសយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ អ្នកនាង ឌុច លីដា ជាតារាស្រីមួយរូបមានមុខមាត់ស្អាតបែបធម្មជាតិ ជាពិសេសមានទម្រង់ច្រមុះខ្ពស់ស្រួចស្អាតថែមទៀតផង។ ក្នុងនោះដែរ ថ្មីៗនេះអ្នកម៉ាក់សម័យថ្មីរូបនេះ បានបង្ហោះវីដេអូកាច់ច្រមុះខ្លួនឯងទៅវិញទៅមក ដើម្បីបង្ហាញបញ្ជាក់ទៅកាន់មហាជនឲ្យបានឃើញ និងដឹងថា ច្រមុះរបស់នាងពិតជាធម្មជាតិ មិនមានការកែដាក់ខ្ទង់ឬធ្លាប់ឆ្លងកាត់មុខកាំបិតពីមុនមកឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
@lidaduch1

♬ original sound - nathan^/3
វីដេអូ អ្នកនាង ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា