អាការៈអាឡែហ្សី ជាមួយនឹងអាកាសធាតុត្រជាក់(Cold urticaria) គឺជាជំងឺម្យ៉ាងដែលអ្នកជំងឺអាចមានអាការៈប្រតិកម្មស្បែកដូចជាជំងឺផ្តាសាយដែលលេចឡើងក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការប៉ះពាល់នឹងធាតុត្រជាក់ ដូចជាកន្តួលរមាស់ ស្រដៀងនឹងប្រទាលត្រអាកជាដើម។
ជាការពិតណាស់ ចំពោះអ្នកដែលមានជំងឺអាឡែហ្សីជាមួយនឹងធាតុត្រជាក់ អាចនឹងមានរោគសញ្ញាខុសៗគ្នា។ អ្នកខ្លះមានអាការៈធ្វើទុក្ខតិចតួច ចំណែកខ្លះទៀតមានអាការៈធ្វើទុក្ខធ្ងន់ធ្ងរ។ ចំពោះអ្នកខ្លះដែលមានជំងឺនេះ ការហែលទឹកក្នុងទឹកត្រជាក់អាចនាំឱ្យមានសម្ពាធឈាមចុះទាបខ្លាំង រហូតដល់សន្លប់ក៏អាចនឹងកើតមានផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជម្ងឺអាឡែហ្សីនឹងធាតុត្រជាក់ កើតមានជាញឹកញាប់បំផុតចំពោះមនុស្សដែលមានវ័យជំទង់។ ប្រសិនបើអ្នកគិតថាអ្នកមានជម្ងឺនេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញ។ ការព្យាបាលជាធម្មតារួមបញ្ចូលវិធានការបង្ការដូចជាការប្រើថ្នាំAntihistamines តាមវេជ្ជបញ្ជាពេទ្យ និងជៀសវាងប៉ះពាលធាតុត្រជាក់ និងទឹកដែលត្រជាក់។
អាការៈចំពោះអ្នកដែលជំងឺអាឡែហ្សីជាមួយធាតុត្រជាក់មានដូចខាងក្រោម៖
កន្តួលរមាស់ (ប្រទាលត្រអាក) នៅ ជុំវិញស្បែកដែលបានប៉ះពាល់ជាមួយធាតុត្រជាក់
ស្បែកឡើងកម្តៅ ឬហើមនៅ ដែលប៉ះពាល់ជាមួយនឹងរបស់ត្រជាក់
បបូរមាត់ហើម នៅ ពេលទទួលទានអាហារ ឬភេសជ្ជៈ ដែលត្រជាក់។
អាការៈធ្វើទុក្ខកម្រិតធ្ងន់ធ្ងរអាចរួមមាន៖
មានអារម្មណ៍ថារាងកាយទាំងមូលប្រតិកម្ម ដែលអាចបណ្តាលឱ្យ បេះដូងលោតញាប់ ហើមចំណុចអវយវៈណាមួយ នៃដងខ្លួន ឬដួលសន្លប់។
អាការៈហើមត្រង់ចំណុចអណ្តាត និងបំពង់ក ដែលអាចធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម។
មូលហេតុដែលបង្កឱ្យមានជំងឺអាឡែហ្សីជាមួយធាតុត្រជាក់៖
គ្មាននរណាដឹងច្បាស់ពីមូលហេតុអ្វីដែលបង្កឱ្យកើតជំងឺនេះឡើយ។ បើមើលតាមភាពជាក់ស្តែងមនុស្សមួយចំនួនមានកោសិកាស្បែកដែលងាយប្រតិកម្មខ្លាំង ដោយសារតែមូលហេតុចំបងដូចជាតំណពូជ ស្ថានភាពសុខភាព និងអាយុជាដើម។
ការបង្ការ៖
ពិគ្រោះ និងលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ការពារស្បែករបស់អ្នកពីភាពត្រជាក់ ឬការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ។
ប្រសិនបើអ្នកនឹងទៅ ហែលទឹក សូមធ្វើការជ្រលក់ដៃរបស់អ្នកទៅក្នុងទឹកជាមុនសិន ហើយរង់ចាំមួយសន្ទុះ ថាតើអ្នកមានប្រតិកម្មឬអត់។
ជៀសវាងអាហារត្រជាក់ និងភេសជ្ជៈ ដែលដាក់ទឹកកក។
ស្លៀកពាក់ខោអាវក្រាស់ៗ ជិតៗ នៅ ពេលអាកាសធាតុចុះត្រជាក់។
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]