ភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ដឹងដែរថា តារាសម្តែងប្រុស សេង មង្គល និង ពិធីការិនីសម្លេងពិរោះពិសារ ហ៊ិន ច័ន្ទនីរ័ត្ន មានភាពល្អូកល្អើនកៀកកាយគ្នាស្អិតរមួតដូចតុកកែ ដែលធ្វើឱ្យមហាជន កាន់តែច្បាស់ក្នុងចិត្តរឹតតែខ្លាំងឡើងថា ពួកគេនឹងក្លាយជាគូស្នេហ៍ពិត និងផ្លូវការ ឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ មួយរយៈក្រោយនេះ គេសង្គេតឃើញថា តារាសម្ដែងនិងជាពិធីការិនីទាំងដួងនេះ ហាក់មានភាពល្អូកល្អើនជាមួយគ្នា និងតែងបង្ហាញនៅ លើបណ្ដាញសង្គម ជាញឹកញាប់ទៀតផង។ ជាក់ស្ដែង នៅពេលថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ទើបតែបានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក រួមជាមួយលោក មង្គល ជាថ្មីម្ដងទៀត ដោយមានកាយវិការស្និតស្នាលល្អូកល្អើនជាខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីថែមទាំងបានយកដៃអោបស្មាគ្នាយ៉ាងស្និតស្នាល មើលទៅ ដូចជាគូស្នេហ៍ពិតៗ បើទោះបីជាអ្នកទាំងពីរមិនទាន់បានបញ្ជាក់ពីទំនាក់ទំនងមួយនេះយ៉ាងណាក្តី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក គ្រាន់តែឃើញអាយដលទាំងពីរ ស្និទ្ធស្នាលគ្នាបែបនេះ ធ្វើឲ្យហ្វេនជាច្រើនមានក្តីសុខចង់លើសជាតិស្កតាម ថែមទាំងគាំទ្រអ្នកទាំងពីរឲ្យក្លាយជាគូស្នេហ៍ពិតៗថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]