កម្សាន្ត៖ ជាការពិតណាស់ អ្នកណាមិនស្គាល់ តារាស្រីជើងចាស់បួនដួង អ្នកនាង សុគន្ធ នីសា ពេជ្រ សោភា មាស សុខសោភា និង អ្នកនាង យក់ ឋិតរដ្ឋា ជាតារាចម្រៀងស្រីលំដាប់ជួរមុខប្រទេសកម្ពុជាដែលទទួលបានការគាំទ្រមិនអន់ថយសោះតាំងពីមុនរហូតដល់បច្ចុប្បន្ន។

យ៉ាងណាមិញ បើក្រឡេកទៅ មើលតារាខ្មែរជើងចាស់៤ដួងនេះ វិញ គេដឹងផងដែរថា  បានសាងស្នាដៃលើវិថីមួយនេះ មកលំបាកអស់ជាច្រើនឆ្នាំ ទម្រាំធ្វើឲ្យមហាជនគ្រប់ស្រទាប់ស្គាល់ និងគាំទ្រពេញចិត្តបាន។ អ្វីដែលគេកត់សម្គាល់ឃើញនោះ ខណៈដែលកំពុងល្បីហើយកេរ្ដិ៍ឈ្មោះកាន់តែឡើងជាលំដាប់ សុខៗពួកគេបានស្ងាត់ និងផ្អាកការងារមួយរយៈធំ ធ្វើឲ្យទស្សនិកជនជាច្រើននឹករលឹក ហើយក៏បានត្រលប់មកវិញធ្វើឲ្យមានការគាំទ្រកាន់តែខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដូចដែរបងប្អូនបានដឹងហើយថា ក្នុងចំណោមតារាចម្រៀងស្រី៤ដួងខាងលើ អ្នកខ្លះក៏បានរៀបការមានស្វាមីនិងកូនរួចទៅ ហើយ តែអ្វីដែលពិសេសនោះគឺពួកគេមិនបានបោះបង់អាជីពសិល្បៈនេះចោលនោះទេ ប៉ុន្តែនៅ តែបន្តដើរលើវិថីមួយនេះ ថែមទាំងទទួលបានការស្រលាញ់គាំទ្រពីសំណាក់ប្រជាជនកម្ពុជាកាន់តែខ្លាំងផងដែរ បើទោះបីជាសព្វថ្ងៃ មានតារាពន្លកក្រោយច្រើនលើសលប់ប៉ុណ្ណាក៏ប្រជាប្រិយភាព អ្នកនាង សុគន្ធ នីសា ពេជ្រ សោភា មាស សុខសោភា និង អ្នកនាង យក់ ឋិតរដ្ឋា នៅតែមិនអន់ថយនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
 សុគន្ធ នីសា
យក់ ឋិតរដ្ឋា 
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា