កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងស្រី មាស សុខសោភា និងគូស្នេហ៍របស់តារាចម្រៀងស្រីដ៏ល្បីរូបនេះ គឺជាអាណិកជនខ្មែរនៅ កាណាដា ហើយអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាអស់រយ:ពេលជាង១៥ឆ្នាំរួចមកហើយ។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមជារឿយៗ តារាស្រីរូបនេះក៏តែងតែបង្ហាញនូវរូបភាពជាគូ បូករួមនឹងកាយវិការស្និតស្នាលផ្អែមល្ហែមឲ្យទស្សនិកជន​បានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរផងដែរ។ ជាក់ស្ដែង នៅ ថ្មីៗនេះ មាស សុខសោភា ក៏បានបង្ហាញនូវកាយវិការភាពផ្អែមល្ហែមកាន់តែខ្លាំង ជាមួយនឹងគូស្នេហ៍ជាថ្មីម្ដងទៀត មិនតែប៉ុណ្ណោះថែមទាំងច្រៀងបទ«ឧត្តមស្វាមី» ដែលធ្វើឲ្យមើលទៅពិតជាស៊ីចង្វាក់និងសមគ្នាខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បើទោះបីជាញឹកញាប់ តារាចម្រៀងសម្លេងផ្អែមរូបនេះតែងតែបង្ហាញសកម្មភាពជាមួយនឹងគូស្នេហ៍ពិតមែន តែអ្នកទាំងពីរមិនដែលបង្ហើបរឿងរៀបការឲ្យហ្វេនៗអ្នកគាំទ្របានដឹងម្ដងណាឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា គូស្នេហ៍
មាស សុខសោភា គូស្នេហ៍
មាស សុខសោភា គូស្នេហ៍
@sasa__ny

🥰🥰🥰

♬ original sound - Sasa_ny
វីដេអូ មាស សុខសោភា គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា