សៀមរាប៖ ជាការពិតណាស់ ក្តីសុខសុភមង្គលរបស់មនុស្សស្រី បន្ទាប់ពីរៀបការមានគ្រួសារហើយហើយ គឺបានរស់នៅ ជាមួយស្វាមី ដែលចេះជួយទុកធុរៈមើលថែយល់ចិត្តនិងចេះផ្តល់តម្លៃឲ្យខ្លួន។ ជាមួយគ្នានេះ តារាស្រីដែលកំពុងរស់នៅ និងសោយសុខនឹងជីវិតបែបនេះ គឺ អ្នកនាង គង់ ចាន់ស្រី មុំ ដែលគ្រប់សកម្មភាពនាងនិងស្វាមីតែងតែធ្វើឲ្យមនុស្សស្រីគ្រប់គ្នាច្រណែនតែម្ដង។
ជាងនេះទៅ ទៀត គង់ ចាន់ស្រីមុំ ជាតារាស្រីមួយរូបដែលមានសំណាង និងកំពុងសាងគ្រួសារដ៏មានសុភមង្គលដែលមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ជាពិសេសបានស្វាមីដែលចេះស្រលាញ់មើលថែយកចិត្តសឹងតែគ្រប់សកម្មភាព។ ជាក់ស្ដែង នៅ ពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូឃ្លីបមួយនៅ លើបណ្ដាញសង្គម TikTok ដែលបង្ហាញពីសកម្មភាពស្វាមីខ្លួនជួយរៀបចំសូម្បីតែប្រភេទអាហារ ដើម្បីទុកដេគ័រសម្រាប់ភរិយាថតរូបឲ្យបានស្អាតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនេះសបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះពិតជាសំណាងមែនទែន ដែលបានស្វាមីមិនចេះប្រកាន់ការងារ តែបែរជាគាំទ្រភរិយាគ្រប់សកម្មភាព ព្រោះតែចង់ឲ្យប្រពន្ធសប្បាយចិត្តនិងទទួលបានរូបភាពស្អាតៗ៕
សូមទស្សនារូបភាព និងជូនវីដេអូឃ្លីបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]