រាជធានីភ្នំពេញ៖ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ គ្រូពេទ្យផ្នែកវះកាត់ គ្រូពេទ្យទូទៅ និងគិលានុបដ្ឋាយិកាកម្ពុជា ជិត ៩០០ នាក់ បានពង្រឹងនូវជំនាញផ្នែកវះកាត់ ការប្រើប្រាស់ថ្នាំសណ្តំ នីតិវិធីនៃជំនាញវះកាត់សម្រាលកូន និងជំនាញជាច្រើនទៀតឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលពីកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ដែលបានបញ្ចប់រួចរាល់កាលពីខែឧសភាកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាផ្នែកមួយនៃការប្តេជ្ញារបស់មូលនិធិក្រុមហ៊ុន GE ដែលបានផ្តល់ជាទឹកប្រាក់ចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងពន្លឿននូវសេវាវះកាត់ និងការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០១៩ ដើម្បីជួយប្រទេសក្នុងការពន្លឿននូវការអភិវឌ្ឍលើសមត្ថភាពវះកាត់ និងសមត្ថភាពនានារបស់ខ្លួនឱ្យបានឆាប់រហ័ស។
ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអាទិភាពខ្ពស់សម្រាប់កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ពីព្រោះប្រទេសនេះស្ថិតក្នុងចំណោមប្រទេស ដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងក្របខណ្ឌនៃនិតិវិធីវះកាត់ក្នុងចំណោមប្រជាជន ១០០,០០០នាក់ គឺមានត្រឹមតែ ៤១៩នាក់ប៉ុណ្ណោះ។ ខណៈពេលដែលនៅសហរដ្ឋអាមេរិកមានចំនួនជាមធ្យមនេះលើសពី ២១,០០០ នាក់។
ស្របតាមគោលដៅគម្រោង កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ បានជួយលើកកម្ពស់ជំនាញដល់បុគ្គលិកផ្នែកវះកាត់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងប្រព័ន្ធវះកាត់ និងអភិវឌ្ឍលើដំណោះស្រាយតាមមាត្រដ្ឋានដែលបានកំណត់ ដើម្បីជម្នះលើបញ្ហាប្រឈមនានា។
លោកវេជ្ជបណ្ឌិត ខាត់ ភូ ប្រធានផ្នែកប្រព័ន្ធសសៃប្រសាទនិង ប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានថ្លែងថា៖
លើសពីនោះលោកវេជ្ជបណ្ឌិត ខាត់ ភូ បានថ្លែងថា៖
យោងតាមលោក David Barash ជានាយកប្រតិបត្តិមូលនិធិ GE បានមានប្រសាសន៍ថា៖
លោកវេជ្ជបណ្ឌិត Barash ក៏បានបន្ថែមទៀតថា៖
លោកវេជ្ជបណ្ឌិត Barash បានមានប្រសាសន៍ថា៖
លោកស្រី Cheri Reynolds នាយកផ្នែកសុខភាពពិភពលោកនៃអង្គការ Assist International បានមានប្រសាសន៍ថា៖
កម្មវិធីបណ្តុះបណ្តាលផ្នែកវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ចំនួន ៨ដង ត្រូវបានដំណើរការក្នុងឆ្នាំ២០១៩ ដោយធ្វើការផ្តោតលើសូចនាករលទ្ធផលសំខាន់ៗ ដូចជាភាពជាអ្នកដឹកនាំ និងការណែនាំ ការបណ្តុះបណ្តាលសម្រាប់ គ្លីនិក ការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាព ការសម្លាប់មេរោគលើសម្ភារបរិក្ខារ វិស្វកម្មជីវវេជ្ជសាស្ត្រ ការណែនាំអំពីការថតឆ្លុះអេកូ និងវគ្គបណ្តុះបណ្តាលវះកាត់តាមរយៈកម្មវិធីទូរស័ព្ទ (Touch Surgery App Training)។ ខាងក្រោមនេះជាកម្មវិធីសង្ខេប៖
· វគ្គបណ្តុះបណ្តាលវះកាត់ដែលសិក្សាតាមរយៈកម្មវិធីទូរស័ព្ទទាក់ទងនឹងការប្រើប្រាស់កម្មវិធីទូរសព្ទដៃដើម្បីបង្រៀនពីការរៀបចំវះកាត់ នីតិវិធីថ្មីៗ និងការធ្វើតេស្ត។ ដោយសារការផ្ទុះរីករាលដាលនៃជម្ងឺកូវីដ នៅដើមឆ្នាំ២០២០ ការដាក់ឱ្យប្រើបច្ចេកវិទ្យាណែនាំសន្និសីទតាមវីដេអូ និងការណែនាំតាមប្រព័ន្ធអេឡិចត្រូនិកដែលបានភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរពេទ្យ និងគ្រូពេទ្យជាង ៧៥០នាក់ នៅ ៦០កន្លែងនៅទូទាំងប្រទេស។
· សវនកម្មគម្រោងពង្រឹងសមត្ថភាពជុំវិញការវះកាត់ (Perioperative Enhancement Project) ក៏ត្រូវបានដំណើរការផងដែរដើម្បីកំណត់ពីសម្ភារៈបរិក្ខារ និងការបណ្តុះបណ្តាលដែលត្រូវការបន្ទាន់បំផុត។ មានគ្រូពេទ្យចំនួន ២៧រូប បានទទួលការបណ្តុះបណ្តាលនៅតាមមណ្ឌលចំនួន ៧កន្លែង និងមានកញ្ចប់បរិក្ខារសម្រាប់បន្ទប់វះកាត់ចំនួន៧ ត្រូវបានដំឡើងនៅតាមមន្ទីរពេទ្យទាំង៧នោះ។
· ខណៈមន្ទីរពេទ្យកាល់ម៉ែតដើរតួនាជាទីស្នាក់ការកណ្តាលរបស់កម្មវិធីនេះ មានមន្ទីរពេទ្យខេត្តចំនួន៥ និងមន្ទីរពេទ្យជាតិចំនួន២ (មន្ទីរពេទ្យបង្អែកជ័យជំនះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តតាកែវ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) បានចូលរួមក្នុងកម្មវិធីដែលបានផ្តួចផ្តើមនេះផងដែរ។
ការវះកាត់សុវត្ថិភាពឆ្នាំ 2020 គឺជាកម្មវិធីពហុសមាសភាគដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ហើយបានស្វែងរកគំរូច្នៃប្រឌិតសម្រាប់ពង្រីកការថែទាំវះកាត់ប្រកបដោយសុវត្ថិភាព។ ក្នុងរយៈពេលប្រាំឆ្នាំ ការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ បានជះឥទ្ធិពលដល់មនុស្សរាប់សិបលាននាក់ តាមរយៈការសហការជាមួយមូលនិធិ អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នអប់រំ និងរដ្ឋាភិបាលក្នុងតំបន់ ដែលចង់ធ្វើឱ្យការវះកាត់មានសុវត្ថិភាព តម្លៃសមរម្យ និងអាចចូលដំណើរការបាននៅទូទាំងពិភពលោក។ កម្មវិធីវះកាត់សុវត្ថិភាពឆ្នាំ ២០២០ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួនបី៖ អេត្យូពី តង់ហ្សានី និងកម្ពុជា៕
ស្វែងយល់បន្ថែមនៅ www.safesurgery2020.org។
សម្រាប់ការសាកសួរព័ត៌មានផ្សេងៗ
សូមទំនាក់ទំនងទៅកាន់៖
លោកស្រី លឹម ស៊ាងហេង
Two
Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ៦៩ ៧៧៣ ៩៦១
អ៊ីម៉ែល៖[email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]