ភ្នំពេញ៖ ពិតណាស់ អ្នកនាង Love Riya ជាអ្នកលក់ផលិតផលសម្រស់ម្នាក់ ដែលមានមហាជនជាច្រើន ចាប់អារម្មណ៍នឹងជីវិតហាយសូ និងសម្រស់ដ៏ស្រស់ស្អាតរបស់រូបនាង រហូតធ្វើឲ្យរូបនាង ក្លាយជាតារាហ្វេសប៊ុកម្នាក់ ដែលអ្នកលេងបណ្តាញសង្គម ស្គាល់គ្រប់ៗគ្នា។

ជាមួយគ្នានេះ បើទោះបីជាកាក់កប នឹងជីវិតហាយសូយ៉ាងណាក៏ អ្នកលក់ផលិតផលសម្រស់ម្នាក់នេះ នៅ តែមានរឿងអាស្រូវ ជួបរឿងរ៉ាវស្នេហាប្រេះឆាជាច្រើនលើកច្រើនសារផ្អើលពេញបណ្ដាញសង្គមផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍លើកទី១ហើយនោះ រូបនាងក៏បានជួបគូពិត ហើយក៏បានសម្រេចចូលរោងការនៅ ថ្ងៃនេះហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលពិសេសមិននឹកស្មាននោះគឺ ក្នុងមង្គលការរបស់ អ្នកនាង Love Riya ក៏បានលេចវត្តមាន អ្នកនាង ខ្ញុង និងស្វាមី បានចូលរួមកាត់សក់បង្កក់សេរីដល់គូស្វាមីមួយគូនេះផងដែរ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយ Love Riya មិនប្រកាន់ថានាងទើបតែមានរឿងរ៉ាវក្តៅ ក្រហាយពេញបណ្ដាញហ្វេសប៊ុកនោះទេ តែបែរជាហៅ មកដើម្បីឲ្យ ខ្ញុង និងស្វាមី កាន់តែទទួលបានចំណូលកាន់តែច្រើនផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Love Riya 
Love Riya និង ស្វាមី
Love Riya និង ស្វាមី
ខ្ញុង
ខ្ញុង និងស្វាមី
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព ខ្ញុងកាត់សក់ មង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង