ភ្នំពេញ៖​  ពិតណាស់ តារាសម្តែងស្រី សារ៉ាយ សក្ខណា ជាតារាស្រីខ្មែរ ដែលទទួលបាន សម្លេងគាំទ្រពីមហាជនយ៉ាងច្រើន បើទោះបី រូបនាងបានដកខ្លួនឃ្លាតឆ្ងាយពី វិថីសិល្បៈច្រើនឆ្នាំ ក្រោយរៀបការផ្លាស់ទៅ រស់នៅ ជាមួយស្វាមី នៅ លើទឹកដីសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ អ្នកម៉ាក់កូន២ សារ៉ាយ សក្ខណា នៅ តែសាច់ចាំ គ្មានឃើញសម្រស់ប្រែប្រួលសូម្បីបន្តិច បើងាកទៅ មើលអាយុវិញ ក៏កាន់តែជ្រេ កូនក៏កាន់តែធំ តែខ្លួនវិញ នៅ តែខ្ញង់ដដែល រហូតដល់ថ្នាក់ ពេលស្លៀកឈុតប្រពៃណីហើយនោះ មហាជនផ្ទុះការកោតសរសើរ រាងនៅគួរឲ្យទាក់ទាញ មើលយ៉ាងណាក៏នៅតែស្អាត គ្មានសម្គាល់ដឹងថា ជាអ្នកម៉ាក់កូន២សោះឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍សង្គេតឃើញនាពេលថ្មីនេះគឺ គ្រាន់តែមកដល់ខ្មែរមិនទាន់បានប៉ុន្មានផង គេឃើញ តារាសម្តែងស្រីរូបនេះ សម្រុកទទួលការងារថតសម្អាងបន្តកន្ទុយ តែម្តង សឹងតែគ្មានពេលសម្រាកសោះ បើទោះបីជាឃ្លាតឆ្ងាយពីស្រុកយូរយ៉ាងណាក្តី ក៏ អ្នកនាងនៅ តែទទួលបានការគាំទ្រខ្លាំងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

 សារ៉ាយ សក្ខណា និង គ្រួសារ
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា