ភ្នំពេញ៖ ជាការពិតណាស់ ក្រៅពីការងារសិល្បៈដែលធ្វើឲ្យ តារាសម្ដែងស្រី ភិន សុដាលីស ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនក៏ដោយ រូបនាង ក៏ត្រូវបានមហាជន ងាកមកតាមដានពីជីវិតឯកជនរបស់នាង ដែលកំពុងតែមានភាពស្រស់បំព្រង ផងដែរ។
ជាពិសេស ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ស្រាប់តែចេញបង្ហាញស៊េរីរូបភាព ដ៏គួរឲ្យចាប់អារម្មណ៍ នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ ក៏មានវត្តមានគូស្នេហ៍បណ្ដូលចិត្តយ៉ាងស្រស់សង្ហា របស់នាង ព្រមជាមួយនឹងការតុបតែងខ្លួនក្នុងឈុតបែបប្រពៃណី កាន់ដៃគ្នា បញ្ចេញឲ្យឃើញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ ដូចកំពុងតែថតរូប Pre-Wedding ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត បន្ទាប់ពីបានឃើញហើយ ហ្វេនៗក៏បានចូលរួមអបអរ ដោយបានឃើញពីសុភមង្គលរបស់នាងសាជាថ្មី ក៏ដូចជា រង់ចាំពីថ្ងៃពិសេសរបស់គូស្នេហ៍អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]