តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកទេពរិនដារ៉ូ បានសាងភាពភ្ញាក់ផ្អើលដល់អ្នកនិយមគាំទ្រជាខ្លាំង ក្រោយបើកបង្ហាញមុខកូនស្រីបណ្តូរចិត្តដ៏ស្រស់ស្អាត នៅចំថ្ងៃរៀបពិធីមង្គលការដ៏អធិកអធម ដោយមានថែមទាំងការអញ្ជើញចូលរួមពីសំណាក់មិត្តរួមសិល្ប:ប្រុសស្រីជាច្រើននាក់ថែមទៀតផង។
ជាក់ស្តែងនៅក្នុងថ្ងៃមង្គលការកូនស្រីបណ្តូលចិត្តតារាសម្តែងជើងចាស់រូបនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្ប:កម្ពុជា លោកគង់សុភី តារាសម្តែងជើងចាស់ដ៏ល្បីជំនាន់ទសវត្សទី៨០ និង៩០ ព្រមទាំងមានបណ្តាមិត្តរួមសិល្ប:ជាច្រើននាក់ទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា នេះជាលើកទីមួយដែលមហាជន បានឃើញពិធីរៀបមង្គលការរបស់កូនស្រីតារាសម្តែងដ៏ល្បីលោកទេព រិនដារ៉ូ ដែលជាធម្មតាលោកកម្រនឹងបង្ហាញមុខសមាជិកគ្រួសារឲ្យមហាជនបានឃើញឡើយ៕
ចង់ឃើញថាតើពិធីមង្គលការនេះ អធិកអធមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]