អាមេរិក៖ ក្រៅពីរឿងការងារនៅក្នុងវិស័យសិល្បៈចម្រៀង ដែលធ្វើឲ្យតារាស្រី អ្នកនាង សុគន្ធ និសា ទទួលបានភាពជោគជ័យ និងមានការគាំទ្រពីទស្សនិកជនជាច្រើននោះហើយ ពួកគេក៏បានចាប់អារម្មណ៍ទៅលើជីវិតរស់នៅផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងស្វាមី ខណៈដែលអ្នកទាំងពីរ ហាក់មិនសូវបានបង្ហាញពីរូបភាពដ៏ផ្អែមល្ហែមជាមួយគ្នាឡើយ។
ដោយឡែក ថ្មីៗនេះ បន្ទាប់ពីបានធ្វើដំណើរចូលទៅដល់ទឹកដីអាមេរិក តារាស្រី អ្នកនាង សុគន្ធ និសា ស្រាប់តែ បានបង្ហាញនូវស៊េរីរូបភាពមួយចំនួន ដោយនៅក្នុងនោះ នាងក៏បានបង្ហាញរូបភាពគូជាមួយនឹងស្វាមីបណ្ដូលចិត្ត ដែលបង្ហាញពីស្នាមញញឹមយ៉ាងមានក្ដីសុខ ក៏ដូចជាអាចបញ្ជាក់បានថា នេះគឺជាទំនាក់ទំនងដ៏ល្អប្រសើរនៅក្នុង ជីវិតប្ដីប្រពន្ធ របស់អ្នកទាំងពីរ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ហ្វេនៗដែលបានមើលឃើញបែបនេះ ពិតជាបានបង្ហាញអារម្មណ៍រំភើបជំនួស និងសរសើរពីទំនាក់ទំនងរបស់តារាស្រីរូបនេះ និងស្វាមី ដែលនៅតែមានភាពល្អូកល្អើន មិនផ្លាស់ប្ដូរ បើទោះបីជាមិនសូវបានបង្ហាញអ្វីច្រើនក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]