សៀមរាប៖  ជាការពិត តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូប ដែលនិយមលេងស្ទាយ៍តែងខ្លួនហាយសូមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ហើយក្នុងនោះយើងសង្កេតឃើញថា នាងតែងតែមានស្ទីលនៃការស្លៀកពាក់ និងតុបតែងខ្លួនថ្មីៗប្លែកៗជាញឹកញាប់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងទើបតែបានបង្ហោះរូបភាពមួយចំនួននៅ លើបណ្ដាញសង្គម ជាមួយម៉ូតសក់ថ្មីមួយ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ មានកាចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការលេងស្ទាយ៍មិនឲ្យជាន់គ្នារបស់នាង ធ្វើឲ្យហ្វេនមើលមិនចង់ដាក់ភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាស្រីរូបនេះ បានមកជាមួយនឹងអាវម៉ូដផ្កាពណ៌ខ្មៅ បិទតែខាងមុខបន្តិច ចំហរវាលខ្នងបញ្ចេញសាច់សខ្ចី បូករួមនឹងខោពណ៌ផ្កាឈូកស្រស់រាយមន្តស្នេហ៍ទាំងកណ្ដាលថ្ងៃតែម្ដង។ ចំណែកឯហ្វេនៗវិញ លាន់មាត់សរសើគ្រប់គ្នាពីរូបរាង ស្ទាយ៍តុបតែងខ្លួន និងសម្រស់ របស់នាង បើទោះបីជាមានគ្រួសារ និងកូនមួយហើយក្ដីក៏នៅតែរក្សាភាពស្រស់ស្អាត មិនចាញ់ក្រមុំៗឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ