រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា អ្នកនាង ដួង លីនដា ជាតារាសម្តែងនិងតារាម៉ូដែល ដែលមានប្រជាប្រិយភាពម្នាក់ ដោយកន្លងមកនេះរូបនាងក្តោបតំណែងក្នុងរឿងភាគខ្មែរល្បីៗជាបន្តបន្ទាប់ យ៉ាងណាក្តី តាំងពីបានរៀបការរួច ទោះមិនសូវប្រឡូកការងារសិល្បៈពេញទី ប៉ុន្តែតារាស្រីរូបនេះ នៅតែលេចមុខក្នុងកម្មវិធីនានារបស់តារាខ្មែរល្បីៗរហូត។
តួយ៉ាង តារាស្រីរូបនេះ ត្រូវហ្វេនៗនាំគ្នាចាប់អារម្មណ៍ជាមួយនឹង រូបសម្រស់ខ្ពស់ស្រឡះ មុខមាត់ដូចកូនកាត់ មើលទៅទឹកមុខសុភាពរមទម្យ ជាពិសេសក៏មានក្រុមគ្រួសារមិនធម្មតាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មហាជនដឹងច្បាស់ថា តារាស្រីរូបនេះ មានបងប្អូនស្រី៣នាក់ ក្នុងនោះ បងស្រីច្បងលេចឮថាមានងារជា លោកជំទាវថែមទៀតផង យ៉ាងណាមិញ ងាកទៅមើលរូបសម្រស់របស់បងប្អូនតារាស្រីរូបនេះវិញ ក៏មានទម្រង់មុខស្អាតមិនចាញ់គ្នាប៉ុន្មាន ពិសេសពេលឈរនិងអង្គុយថតជិតគ្នា ស្អាតដូចគំនូរតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]