ភ្នំពេញ៖ តារាចម្រៀង សុខ ពិសី ជាតារាចម្រៀង​ជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់បេះដូងយុវវ័យមិនថាក្នុងពេលបច្ចុប្បន្នឬ អតីតកាលនោះទេ មហាជនតែងតែចាត់ទុកតារាស្រីរូបនេះជានិមិត្តរូបម្នាក់ផងដែរ។  

ជាការពិតណាស់ ទោះបីជាតារាស្រីរូបនេះបានប្រឡូកសិល្បៈអស់រយៈពេលច្រើនឆ្នាំក៏ពិតមែនក្តី ប៉ុន្តែចំពោះសម្រស់របស់កញ្ញា តាំងពីប្រឡូកសិល្បៈដំបូងរហូតដល់បច្ចុប្បន្ននេះ គឺហាក់បីដូចជាមិនមានការប្រែប្រួលអ្វីធំដុំណាស់ណាឡើយ ហាក់បីដូចជានៅតែសាច់ចាំមិនចេះចាស់បន្តិចទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅថ្ងៃនេះផ្ទាល់ជាថ្ងៃកំណើត ចូលវ័យ៣១ឆ្នាំរបស់តារាស្រីរូបនេះ ឃើញថា សម្រស់កញ្ញា សុខ ពិសី គឺហាក់បីដូចជាមិនបានផ្លាស់ប្តូរទៅណាឡើយ ដោយមើលទៅហាក់បីដូចជានៅក្មេងជាងវ័យដដែល បើមើលតាមរូបភាពជាក់ស្តែងដែលតារារូបនេះ បង្ហោះនៅក្នុងបណ្តាញសង្គម គឺចំពោះសភាពស្បែកមុខគឺនៅរលោងស្រិល ម៉ត់ខៃ ចំណែករូបរាងវិញគឺតូចច្រឡឹង និងស្វែលដូចមុនដដែល ដោយសរុបមកប្រសិនជាមើលតែមួយភ្លែតអាចនឹងច្រឡំថា កញ្ញាមានវ័យត្រឹមតែ២០ឆ្នាំស្តើងតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី