រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានដឹងហើយថា ដេន នីក្វាន់ ជាតារាស្រីមួយរូប ដែលមាន មហាជនជាច្រើន បានផ្ទុះការកោតសរសើរពី សម្រស់របស់រូបនាង មិនត្រឹមតែ មានរូបរាងសម្បត្តិស្រស់ស្អាត គួរឲ្យទាក់ទាញទេ សូម្បីតែ សម្តីសម្តៅរបស់ តារាស្រីរូបនេះ ក៏ពីរោះទន់ភ្លន់ ធ្វើឲ្យ មហាជន កាន់តែពេញចិត្តខ្លាំងឡើង។
យ៉ាងណាមិញ បើក្រឡេកទៅមើល តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម នរណាៗក៏បានដឹងដែរថា រូបនាងប្រាថ្នា ចង់បានកូនម្នាក់ទៀតជាខ្លាំង ខណៈដែលរូបនាង ទម្លាយរូបថតបុរសបិទមុខម្នាក់ ដែលត្រូវគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់រូបនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយបង្ហើបពីសម្ព័នភាពនេះ បានមួយរយៈពេលធំ ពេលនេះ តារាស្រីរូបនេះ បើកបង្ហាញរូបភាពនៃលទ្ធភាព តេស្តទឹកនោម ដែលបញ្ជាក់ថា កំពុងតែពពោះ ដែលម្តងនេះ ដេន នីក្វាន់ បញ្ជាក់ទៅកាន់ហ្វេនៗ ថាមិនមែនជាការកុហក ជាការពិត។
ជាមួយគ្នានេះ បណ្តាអ្នកគាំទ្រ រំពឹងថា បើនេះជាការពិតមែនបើប្រុស ដឹងតែសង្ហាមិនធម្មតា ហើយជាប្អូនស្រីវិញ មើលទៅប្រហែល ស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]